សមាគមចលនាយុវជន (ក្រុម១៥៧) ស្រុកជីក្រែង ផ្ដល់អំណោយដល់ពលរដ្ឋ ដែលកំពុងធ្វេីចត្តាទ្បីស័ក ចំនួន៣០គ្រួសារ

ខេត្តសៀមរាប៖លោក ធឿន វុឌ្ឍី លេខាធិការ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង បានដឹកនាំសមាជិក នាំយកអំណោយប្រគល់ជូនសាលាឃុំឬស្សីលក សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាទ្បីស័ក ចំនួន៣០គ្រួសារ។

ការប្រគល់នេះធ្វើឡើង នៅសាលាឃុំឬស្សីលក នា ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ តាមកាណែនាំរបស់លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ដោយមានការចូលរួមពី
លោកស្រី សែន សុផល មេឃុំ ឬស្សីលក ព្រមទាំងមន្ត្រីអាជ្ញាធរឃុំនិងនគរបាលផងដែរ។

ឆ្លៀតក្នុងឱកាស នោះផងដែរ លោក ធឿន វុឌ្ឍី បាន មានមតិ សំណេះណាល ជាមួយលោកស្រីមេឃុំ និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាទ្បីស័កទាំងអស់ សុំឱ្យបង្កើនការប្រុងប្រយ័ត្នការពារឱ្យបានខ្ពស់ ចំពោះជំងឺកូវីដ-១៩ តាមប្រសាសន៍ណែនាំរបស់ សម្តេច តេជោ (៣កុំ ៣ការពារ ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ។

សូមជម្រាបថាអំណោយដែលបានប្រគល់ជូន សម្រាប់ពលរដ្ឋទាំង៣០ គ្រួសាររួមមាន៖
-អាល់កុល ៣០លីត្រ -ម៉ាស ៥០០ម៉ាស
-ត្រីខ ១០០ កំប៉ុង -មី ២៥០ កញ្ចប់ -ប៊ីចេង ៣០ កញ្ចប់ -អំបិល ៣០ កញ្ចប់ -ស្ករស ៣០ កញ្ចប់ -ពងទា ៣០០ គ្រាប់ -ទឹកត្រី ៣០ ដប
-ទឹកសុីអុីវ ៣០ ដប -បន្លែត្រកួន ៣០ គ.ក
-ត្រសក់ ៣០ គ.ក -ទឹកបរិសុទ្ធ ៣០ យួរ៕SRP