ក្រុមការងារចុះជួយឃុំកណ្តែក ផ្ដល់អំណោយ ដល់គ្រួសារ សមាជិកបក្ស ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន១៥គ្រួសារ

ខេត្តសៀមរាប៖លោកសឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក និង លោកស្រី មុិល សុគង្គា ប្រធានគណៈកម្មធិការបក្សឃុំកណ្តែក បានដឹកនាំក្រុមការងារ ចុះចែកអំណោយ ដល់គ្រួសារសមាជិកបក្ស ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន១៥គ្រួសារ។

ការចុះផ្ដល់អំណោយ នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ ភូមិជ្រៃចំនួន០៧គ្រួសារ និងនៅគោកត្នោតចំនួន០៨គ្រួសារ។

លោកសឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក តំណាង លោក ប៉ោ វណ្ណនិត ប្រធានក្រុមការងារចុះជួយឃុំកណ្តែក បានឲ្យដឹងថា សមាជិកបក្សគ្រួសារសរុប១៥គ្រួសារក្នុងមួយគ្រួសារទទួលបាន៖ +អង្ក១០គីឡូ+មី១កេស +ត្រីខ១យួរ +ទឹកសុទ្ធ៣យួរ
+ប្រេងឆា១ដប +ស្ករ១ថង់+អំបិល១ថង់ +ចែលលាងដៃ១ដប +ទឹកត្រី១យួរ +ទឹកសុីអុី១យួរ។

លោកសឹង្ហ សំរឹទ្ធិបាន ក៏បានមានមតិសំណេះសំណាល ដោយក្រើនរំលឹកដល់សមាជិកបក្ស ដែលកំពុងធ្វើចត្តាឡៃស័ក ទាំងអស់ ត្រូវគោរពអោយបានខ្ជាប់ខ្ជួន នូវអនុសាសន៍ដ៏ខ្ពងខ្ពស់ របស់សម្តេចតេជោ ៣កុំ ៣ការពារ និងបាននាំសារផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្ស ក្នុងការយកចិត្តទុកដាក់ ដល់សមាជិកផងដែរ៕SRP