ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថាបុរសម្នាក់ បានខ្យល់គរស្លាប់ នៅក្នុងបន្ទប់ទឹក នៃ អធិការដ្ឋានគរបាលស្រុកសូទ្រនិគម កន្លែងធ្វើចត្តាឡីស័ក។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២១ ចំណុចក្នុងបន្ទប់ទឹកនៃ អធិការដ្ឋានគរបាលស្រុកសូទ្រនិគម កន្លែងធ្វើចត្តាឡីស័ក។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ណី វរះ អាយុ ៤៣ ឆ្នាំ ឋានៈ អនុសេនីយ៍ឯក នាយផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត។
បើតាមរបាយការណ៍បានបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះ បានក្រោកពីដេកពេលព្រឹក ហើយបានស្លៀកកន្សែងចូលបន្ទប់ទឹក។ លុះដល់ម៉ោង១១ ព្រឹក យើងបានរកគាត់មកហូបបាយ តែរកមិនឃើញ យើងក៏ទៅមើលនៅក្នុងបន្ទប់ទឹកឃើញបន្ទប់ទឹកបិទទ្វារពីក្នុង យើងហៅមិនឮក៏កម្លាំងយើងក៏បានអើតមើល តាមប្រហោងជញ្ជាំងបន្ទប់ទឹក ក៏ឃើញគាត់នៅក្នុងបន្ទប់ទឹក ក៏នាំគ្នាធាក់ទ្វារបន្ទប់ទឹកចូលទៅមើល ក៏ឃើញគាត់ស្លាប់នៅក្នុងបន្ទប់ទឹកតែម្ដង។
របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយពេលឃើញហេតុការណ៍ ដូច្នេះយើងក៏ឲ្យគ្រូពេទ្យមកយកសំណាងរកមេរោគ covid-19លទ្ធផលអវិជ្ជមាន។ តាមការសន្និដ្ឋានសាកសពស្លាប់ដោយសារខ្យល់គរ៕SRP

