សមត្ថកិច្ចស្រុកជីក្រែងថា ជនរងគ្រោះស្រវឹងស្រាជាប្រចាំ ចុះទៅក្នុងទឹកស្ទឹង រអិលជេីងធ្លាក់ បណ្តាលអោយលង់ស្លាប់

0

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកជីក្រែងបាននិយាយថា បុរសម្នាក់ស្រវឹងស្រាជាប្រចាំ ចុះទៅក្នុងទឹកស្ទឹង រអិលជេីងធ្លាក់ បណ្តាលអោយលង់ទឹកស្លាប់។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅខាងក្រោយភូមិ ចំងាយប្រហែល ២៥០ម៉ែត្រ ក្នុងភូមិកំពង់ស្នោខាងកេីត ឃុំជីក្រែង ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែងបានបន្តថា ជនរងគ្រោះ មានឈ្មោះ វង់ ធួន អាយុ៤១ឆ្នាំ ទីលំនៅភូមិ ឃុំ កេីតហេតុខាងលេី។ មូលហេតុ គឺជនរងគ្រោះ ស្រវឹងស្រាជាប្រចាំ បានចុះទៅក្នុងទឹកស្ទឹងរអិលជេីងធ្លាក់ទឹកជ្រៅ បណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕SRP