អត្ថបទរបស់លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា និយាយពី «ភាពប្រថុយប្រថាន»

0

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា «ភាពប្រថុយប្រថាន»

លោក សឿន តុលា បានសរសេរថា៖ ” មានការប្រថុយ ទើបមានការរីកចម្រើន”
ជាទូទៅ គ្មាននរណាម្នាក់ ដឹងថា ជីវិតយើងយ៉ាងណាទេក្នុងពេលអនាគត ពីព្រោះ អនាគត គឺជាអាថ៌កំបាំង សម្រាប់យើងគ្រប់គ្នា នៅទីនេះ ការសម្រេចចិត្ត ដាក់គោលដៅ ហ៊ានចាប់ យក ការដាក់វិន័យក្នុងខ្លួន ដើម្បីឲ្យចេញផុត ពីទម្លាប់ធម្មតា ផ្លាស់ប្ដូរមកវិញ នៅទម្លាប់ថ្មីដែលត្រូវធ្វើជាប្រចាំ ដើម្បីនាំរូបយើង ឲ្យទៅដល់កន្លែងដែលយើងចង់ទៅ ។

យ៉ាងណាមិញ សម្រាប់អាជីវកម្ម ប្រសិនបើយើង ធ្វើរឿងដដែលៗ ហើយគ្មានការប្រថុយបន្ថែម ដើម្បីរៀន បង្កើនសមត្ថភាព នៃប្រភពប្រាក់ចំណូល និងបង្កើនប្រាក់ចំណេញនោះទេ អាជីវកម្មប្រាកដណាស់ និងត្រូវបានបិទទ្វារនៅថ្ងៃណាមួយ ” និយាយរួមការប្រថុយប្រថានពិតប្រាកដ គឺការយកឱ្យឈ្នះខ្លួនឯង និងជាមួយសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យបានរីកចម្រើនទៅមុខ។

សូមចងចាំថា ” អ្នកដែលប្រថុយហើយបានជោគជ័យ ពួកគាត់ដាក់ជាប់ក្នុងចិត្តថា : ” គ្មានទេបរាជ័យ”
ពួកគាត់មិនងាកក្រោយមើលឃើញផ្លូវបរាជ័យដើម្បីឲ្យ ឲ្យមានលេសផ្សេងៗ ដោយមិនបានទទួលស្គាល់ អំពីចំណុចខ្វះខាតរបស់ខ្លួនឡើយ ពីព្រោះពួកគាត់គិតថា ការបរាជ័យ គ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយគ្មានថ្ងៃដែលពូគាត់ចាប់យករបរថ្មី នៅពេលដែលកិច្ចការដែលពួកគាត់កំពុងធ្វើ កំពុងតស៊ូ ជំនះឧបសគ្គ បានឡើយ ពោលពួកគេ ទទួលខុសត្រូវនូវអ្វីដែលពួកគេបានចាប់ផ្ដើម ។

សំណួរដែលត្រូវសួរគឺថា:

តើអ្នក ស្វែងយល់ ដាក់គោលដៅអ្វី ដើម្បីដំណើរជីវិត សម្រាប់ជីវិតរបស់ខ្លួន ?
នៅក្នុងលោកយើងនេះ មនុស្សដែលខ្ញុំមិនដាក់គោលដៅ តែងតែធ្វើការឲ្យអ្នកដែលបានដាក់គោលដៅ ហើយផលលាភនៃជីវិត របស់ពួកគេ តែងតែតូចជាង អ្នកដែលមានផែនការនិងមានគោលដៅ ។
ហើយមនុស្សដែលមានផែនការនិងគោលដៅ ពួកគេមិនបោះបង់ឡើយ ដូចនៅក្នុងសៀវភៅ ” Think And Grow Rich by Nepoleon Hill ”  គាត់បានសរសេរថា ” អ្នកជោគជ័យមិនដែលបោះបង់ រីឯអ្នកបោះបង់មិនដែលជោគជ័យ” នោះដោយសារពួកគេ យល់ច្បាស់អំពីតម្លៃនៃការដាក់គោលដៅ និងតម្លៃការតស៊ូចំពោះការលំបាក ។

ភាពប្រថុយពិតប្រាកដ គឺការប្រថុយទទួលយកភាពលំបាក និងស៊ូទ្រាំ ដើម្បីឲ្យបានជោគជ័យ។
សូមឱ្យការប្រថុយរបស់អ្នក គឺជាគ្រាប់ពូជដើម្បីឈានទៅរកភាពជោគជ័យ នៃសមត្ថភាពរឹងមាំ។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ាPAPAYA NEXT STEP CO,.LTD.* PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)