សមត្ថកិច្ចខេត្តសៀមរាប ប្រទះឃើញម៉ូតូ មិនប្រក្រតី៣គ្រឿង នៅបន្ទប់ជួល

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានប្រទះឃើញម៉ូតូចំនួន៣គ្រឿងនៅក្នុងបន្ទប់ជួល សង្ស័យពាក់ព័ន្ធនិងអំពើលួច។

ការឃើញនេះនៅថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ​២០២១​ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះដែលមានបន្ទប់ជួល មានឈ្មោះ ស៊ិន សុផាត ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះជនសង្ស័យដែលបានជួលបន្ទប់ខាងលើមានឈ្មោះ វ៉ាន់ វាសនា ភេទ ប្រុស អាយុ២៧ឆ្នាំទីលំនៅបច្ចុប្បន្នភូមិល្វា ឃុំកំពង់ឬស្សីស្រុកពោទិ៍រៀង ខេត្តព្រៃវែង  (រត់គេចខ្លួនបាត់)។

ម៉ូតូចំនួន០៣គ្រឿង:
១/ .ម៉ូតូម៉ាកហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ ភ្នំពេញ:១FX:៥១៥៤ សេរីឆ្នាំ ០១៦ លេខតួលេខម៉ាស៊ីន៩១៥៤១១០
២/ .ម៉ូតូម៉ាក់ហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ សៀមរាប:១T:៥០៥៩ សេរីឆ្នាំ០១៤ លេខតួ/លេខម៉ាស៊ីន ៩៦៣៧១៤០
៣/ .ម៉ូតូម៉ាក់ហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ សៀមរាប :១N:៣៤១៤ សេរីឆ្នាំ0១៣។
សមត្ថកិច្ចបញ្ជាក់ថាចំពោះជនសង្ស័យម្នាក់ពេលសមត្តកិច្ចមូលដ្ឋានចុះដល់បន្ទប់ជួលខាងលើបានរត់គេចខ្លួនបាត់។

តាមការសាកសួរម្ចាស់ផ្ទះជួល បានបញ្ចាក់ប្រាប់សមត្តកិច្ចថាឈ្មោះ វ៉ាន វាសនា ភេទប្រុសអាយុ២៧ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី បានមកជួលបន្ទប់ស្នាក់នៅចាប់ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ មកដល់ពេលនេះ ។
ចំពោះម៉ូតូទាំង៣គ្រឿង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីស្រាវជ្រាវរកម្ចាស់ម៉ូតូ៕SRP