
ខេត្តសៀមរាប៖អាជ្ញាធរស្រុកបន្ទាយស្រី នៅថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ម្សិលមិញ បបានបើកកិច្ចប្រជុស្ដីពីការចុះពិនិត្យ និងវាយតម្លៃលើសំណើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ដ្រស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
កិច្ចប្រជុំនេះធ្វើឡើង រវាងគណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ឃន សារ៉េត អគ្គលេខាធិការរង ក្រសួងកសិកម្ម និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រី ជំនាញ ពាក់ព័ន្ធ ផងដែរ។
សូមជម្រាបថាកិច្ចប្រជុំ នេះមានការសហការរវាងរដ្ឋបាលព្រៃឈេី នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តសៀមរាប មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាល ព្រៃឈេីសៀមរាប មន្ទីរបរិស្ថានខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគោលបំណង ពិនិត្យលទ្ធភាពក្នុងការកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិ៕SRP