ស៊ីម៉ាក់និយាយថា “កម្ពុជាមានកណ្តុរចំនួន៥៧ក្បាល សម្រាប់បម្រើ ប្រតិ្តបត្តិការ បោសសំអាតមីន

ស៊ីម៉ាក់និយាយថា “កម្ពុជាមានកណ្តុរចំនួន៥៧ក្បាល សម្រាប់បម្រើ ប្រតិ្តបត្តិការ បោសសំអាតមីន

ភ្នំពេញ៖លោក  Michael Heimanប្រធាន អង្គការ APOPOប្រចាំតំបន់ និងនៅកម្ពុជា  បានជួបពិភាក្សាការងារ  ជាមួយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ លើកិច្ចសហប្រតិបតិ្តការវាងកំលាំងស៊ីម៉ាក់និងអង្គការAPOPO  ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ   ការស្រាវជ្រាវបច្ចេកទេសដោយសុនខ  និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។

លោក ហេង រតនា បានបញ្ជាក់ថា  កណ្តុរMagawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ ដោយបញ្ហាអាយុនិងសុខភាព  ហើយMagawaរក្សាទុកឱ្យសំរាកនៅទីតាំងស៊ីម៉ាក់ខេត្តសៀមរាប។  បច្ចុប្បន្ននេះ  អង្គភាពស៊ីម៉ាក់និងAPOPO សហការប្រើប្រាស់កណ្តុរចំនួន៥៧ក្បាល សម្រាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការ ចំនួន៣៤ក្បាល  ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល  និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។   ដោយឡែក សុនខ ដែលបានបញ្ជូនពីអង្គភាពស៊ីម៉ាក់ទៅ បម្រើការនៅប្រទេសស៊ូដង់ ខាងត្បូង  ប្រទេសអង់ហ្គោឡា  និងប្រទេស តួរគី នោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ  ហើយខាងអង្គការAPOPO បានស្នើសុំជាវសុនខ មួយចំនួនបន្ថែមទៀតពីស៊ីម៉ាក់ ដើម្បីយកទៅប្រតិបតិ្តការ នៅប្រទេសមួយចំនួនផេ្សងទៀត។

ទន្ទឹងនឹងនេះដែរ  លោក Michael Heiman  បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិក ក្នុងការគាំទ្រកិច្ចប្រតបតិ្តការ របស់អង្គភាពស៊ីម៉ាក់ ក្នងរយ:ពេល ៥ឆ្នាំ២០២២-២០២៦  ហើយគោលដៅសំខាន់ របស់គម្រោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ  ជាពិសេសតំបន់ប្រាសាទព្រះវិហារ៕SRP