វត្ថុបុរាណចំនួន០៥ ត្រូវបានប្រគល់ជូន អាជ្ញាធរជាតិអប្សរា

0

ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅព្រឹកនេះថា វត្ថុបុរាណចំនួន០៥ ដែលបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរកឃើញនាពេលកន្លងមក បានសម្រេចប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីយកមកថែរក្សា និងអភិរក្សបន្តទៀត។

វត្ថុបុរាណទាំង០៥រួមមាន៖១.សសរពេជ្យមួយកំណាត់តូច ២.កំពូលប្រាសាទតាមជ្រុងនៃប្រាសាទធំ ៣.ឆ្នាំងថ្នាំមួយ ៤.ដុំហោជាងផ្នែកខាងលើ មានកំណាត់ព្រះសិររូបព្រះមួយផ្នែក និង៥.បង្គោលព្រះទិស មួយដុំ។

សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរជាតិអប្សរា បានទទួលវត្ថុបុរាណពីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋនានា បានប្រទះឃើញនិងស្ម័គ្រប្រគល់ជូនអាជ្ញាធរជាតិអប្សរា ធ្វើការថែរក្សា និងអភិរក្ស ដើម្បីសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ។

ពិធីប្រគល់ទទួលវត្ថុបុរាណទាំង០៥ប្រភេទនេះនៅពីថ្ងៃទី០១ ខែមិថុនា ម្សិលមិញ ក្នុងឱកាសចូលរួមពិធីប្រគល់និងដាំកូនឈើនាបញ្ជាការដ្ឋានយោធភូមិភាគទី៤៕SRP