លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា «តម្លៃនៃសហគ្រិន»

0

ភ្នំពេញ៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បាននិពន្ធអត្ថបទមួយក្រោមចំណង់ជើងថា «តម្លៃនៃសហគ្រិន»

លោក សឿន តុលា ស្ថាបនិក បានសរសេរថា មានការយល់ច្រឡំជាច្រើន តាមរយៈការគិតរបស់យើង ហើយក្លាយជា មិនសប្បាយចិត្ត និងតូចចិត្ត ជាមួយនឹងខ្លួនឯង នៅពេលដែលយើងមានការ ប្រៀបធៀបជាមួយអ្នកដទៃ ” ដោយការគិតថា ពួកគេមានសំណាងជាង” ជាការពិតណាស់ នៅលើលោកយើងនេះ គ្មានអ្នកណាមានសំណាងជាងអ្នកណាទេ គ្រាន់តែ គេមានអ្វីដែលយើងអត់មានតែប៉ុណ្ណោះ ” គ្រប់ពេលដែលអ្នកប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ អ្នកតែងតែបាត់បង់ទេពកុសលជីវិតរបស់ខ្លួនឯង” ។
ពាក្យថាសំណាង គឺ ចេញពីការកសាងទាំងកម្លាំងចិត្ត ទាំងកម្លាំងកាយ ដើម្បីឲ្យបាន សម្រេច អ្វីមួយ ដែលពួកគេចង់បាន ហើយជាទូទៅ មនុស្សតែងតែ ទាមទារ ឱ្យមានទ្រព្យសម្បត្តិ និងប្រាក់ ច្រើន ប៉ុន្តែ ដំណឹងល្អនោះគឺថា “ពួកគេអាចធ្វើបាន ប្រសិនបើ ពួកគេជឿ លើខ្លួនឯង”។

ពីព្រោះ ” ភាពជោគជ័យ និងភាពមានបាន នៅមិនឆ្ងាយពីលោកអ្នកទេ ប្រសិនបើអ្នកផ្ដោតយកចិត្តទុកដាក់ ធ្វើរឿងតែមួយឲ្យបានសម្រេចនោះ”

សូមចងចាំថា ” នៅពេលដែលអ្នក ដឹងច្បាស់ ថាអ្នកចង់បានអ្វី អ្នកនឹងបានទទួលវា ពីព្រោះ អ្នកនឹងចំណាយពេល ផ្ដោត គិតរកវិធី ដើម្បីឲ្យបានទទួល”

សំណួរដែលត្រូវសួរថា : តើអ្នកមានការតាំងចិត្តមុតមាំ ដើម្បីបំពេញកិច្ចការ ក្នុងគោលបំណងរបស់អ្នកហើយឬនៅ?

មានមនុស្សជាច្រើនក្នុងលោកនេះ បានប្រឈមមុខ ជាមួយ ការបាត់បង់ ទ្រព្យសម្បត្តិ និងដើមទុន នៅពេលដែលអាជីវកម្មរបស់ខ្លួនបរាជ័យ នោះមានន័យថា នៅពេលដែលពួកគេ បានបាត់បងការផ្ដោតយកចិត្តទុកដាក់ ទៅលើអាជីវកម្ម របស់ខ្លួន ហើយបែរទៅជា បន្ទោសរឿងផ្សេងៗទៅវិញ។

ការវិនិយោគ ដ៏ល្អបំផុត គឺការដាក់ទុន ដើម្បីចំណេះដឹងនៅក្នុងខ្លួន នោះមានន័យថា ការស្វែងរកចំណេះដឹងបន្ថែម តាមរយៈការអាន តាមរយៈមនុស្សជុំវិញខ្លួន និងតាមមនុស្សថ្មីៗដែលយើងបានជួប ទាំងនោះគឺជាការងាររបស់ម្ចាស់អាជីវកម្ម នៅក្នុងលោកយើងនេះ គ្មានអ្នកជោគជ័យណា ដែលក្លាហាន បិទភ្នែក បិទត្រចៀក នឹងអាងចំណេះដឹង របស់ខ្លួន ពីអតីតកាល ដោយមិនបានស្វែងរក ចំណេះដឹងបន្ថែមទៀតនោះទេ សូមចងចាំថា តម្លៃរបស់សហគ្រិន គឺស្ថិតនៅក្នុង ការរៀនយកចំណេះដឹង ដើម្បីធ្វើការសម្រេចចិត្តក្នុងការងារ។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD. * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN
(គម្រោងលើវិស័យកសិកម្ម)