ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណូមពរដល់ អគ្គនាយកថ្មី ធ្វើការអង្កេតពិនិត្យ លើទិដ្ឋភាពទូទៅ ចំពោះប្រសិទ្ធភាពអាជីវកម្ម របស់ក្រុមហ៊ុននៅកម្ពុជា។
លោកថា ក្រសួងព័ត៌មាន នៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមិត្តភាព និងបងប្អូនជាមួយ ក្រុមហ៊ុន Cambodia Digital TV យូណាន់ ក្នុងពេលបច្ចុប្បន្ន នៅបន្តទៅពេលខាងមុខ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ នាឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោក Heang Jiang ត្រូវមកបំពេញភារកិច្ចថ្មី ជាអគ្គនាយកក្រុមហ៊ុន Cambodia Digital TV យូណាន់ CDTV ប្រទេសចិន ប្រចាំកម្ពុជា នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកមិញនេះ។
លោកខៀវ កាញារីទ្ធ ក៏បានជម្រាបជូនថា នៅពេលខាងមុខនេះ ប្រទេសកម្ពុជា មានការកែសម្រួលនៅកិច្ចការផ្សព្វផ្សាយ TV Digital ដូច្នេះសង្ឃឹមថា ដើម្បីអោយការងារនេះវិវឌ្ឍន៍រីកចម្រើនថ្មីៗទៀតនោះ ក្រុមហ៊ុន Cambodia Digital TV យូណាន់ គួរតែស្វែងរកដៃគូរ
សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយ វិស័យឯកជន ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា។ ទន្ទឹមគ្នានេះ ក្រសួងព័ត៌មាន នៅតែគាំ ទ្រចំពោះកិច្ចសហការរវាង CDTV និង ទូរទស្សន៏ជាតិកម្ពុជា ព្រមជាមួយ ហ្រ្វេកង់ផ្សាយ របស់ TV យូណាន់ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា សម្រាប់អនាគត TV Digital ផងដែរ។
បើតាមលោក Heang Jian បានសម្តែងនូវការរីករាយ ដែលបានមក បំពេញកិច្ចការងារនៅកម្ពុជា ហើយមុនពេលអញ្ជើញមកជួប លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នាឱកាសនេះ លោក អគ្គនាយកថ្មី ក្រុមហ៊ុន Cambodia Digital TV យូណាន់ បានធ្វើចត្តាឡី ស័ក្តចំនួន១៤ ថ្ងៃរួចហើយ ។ ដូច្នេះសម្រាប់កិច្ចពិភាក្សានេះ គឺលោក អគ្គនាយក ចង់បន្ត ពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ កាន់តែល្អបន្ថែមទៀត រវាង ក្រុមហ៊ុន Cambodia Digital TV យូណាន់ ប្រទេសចិន ជាមួយ ទូរទស្សន៏ជាតិកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ លោក Heang Jian បានលើកឡើងនូវប្រសាសន៏ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក យូ ឡី នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន យូណាន់ នៅប្រទេសចិន ជូនចំពោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ហើយជាមួយនេះ លោក អគ្គនាយក ថ្មី បានស្នើសុំជាមតិយោបល់ មួយចំនួនពី លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដើម្បីជាឱកាសថ្មីៗទៀត សម្រាប់ដំណើរការ នៃ កិច្ចសហការប្រតិបត្តិការ ការងារលើវិស័យផ្សព្វផ្សាយ រវាង ក្រុមហ៊ុន និង ក្រសួងព័ត៌មាន ក៏ដូចជាមួយ ទូរទស្សន៏ជាតិកម្ពុជា ដែលមានកន្លងមក អោយកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូការស្វាកមន៏ ចំពោះ Heang Jian ដែល ត្រូវមកបំពេញកិច្ចការងារថ្មីជា អគ្គនាយកក្រុមហ៊ុន Cambodia Digital TV យូណាន់ ប្រទេស ចិន ប្រចាំកម្ពុជា និងសូមជូនពរអោយទទួលបានជោគជ័យក្នុងកិច្ចការងារ៕SRP

