ខេត្តសៀមរាប៖លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ព្រឹកមិញ បានដឹកនាំសមាជិក សមាជិកា ប្រមាណ ១៥០នាក់ ចូលរួមដាំកូនឈេីនៅក្នុងបរិវេណទីបញ្ជាការយោធភូមិភាគទី៤ ក្រោមអធិបតីភាព លោក ពៅ ហេង មេបញ្ជាការរងកងទ័ពជេីងគោក និងជាមេបញ្ជាការយោធិភូមិភាគទី៤។
ក្នុងឱកាសនោះផងដែរលោក ហ៊ុន ប៉ូគា ប្រធានក៏ដូចជាសមាជិក សមាជិកា ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បរសជនដែលបានចូលរួមឧបត្ថម្ភនូវទឹកបរិសុទ្ធ ដល់ក្រុមការងារក្នុងយុទ្ធនាការដាំកូនឈេី អោយជួបតែពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
អំណោយដែលទទួលបានពីសប្បរសជនរួមមាន៖
⁃ ក្រុមហ៊ុនទឹកបរិសុទ្ធ អរុណា ឧបត្ថម្ភទឹកបរិសុទ្ធចំនួន២៥កេស
⁃ យោធភូមិភាគទី៤ បានឧបត្ថម្ភទឹកបរិសុទ្ធអរុណាចំនួន១២កេស
⁃ លោកឧកញ៉ា តេង ហឿង អគ្គនាយកក្រុមហ៊ុនផែស្ងួត តេង ឡាយ ឧបត្ថម្ភទឹបរិសុទ្ធអរុណាចំនួន១០កេស។
សូមជម្រាបថា កូនឈើចម្រុះ ដែលត្រូវបានដាំនាព្រឹកមិញនេះ ប្រមាណ១ម៉ីនដើម ប្រភេទបេង ធ្នង់ គ្រញូង និង នាងនួន លើផ្ទៃដី ទំហំជាង ២.៥ហិកតា។
ការដាំនេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្ស បរិស្ថានធម្មជាតិ ឱ្យកាន់តែមានភាពស្រស់បំព្រង នៅក្នុងបរិវេណមេបញ្ជាការយោធិភូមិភាគទី៤៕SRP

