សម្តេចហ៊ុន សែន បានអនុញ្ញាតឲ្យលោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ចូលជួបពិភាក្សាការងារ

0

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ បានអនុញ្ញាតឲ្យលោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារ។
សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី, ឥណ្ឌូនេស៊ីកម្ពុជា និងប្រទេសថៃផងដែរ៕SRP