សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ផ្ដល់អំណោយដល់សាលានគរបាលជាតិភូមិភាគ៤

0

ខេត្តសៀមរាប៖លោក សំ វណ្ណធឿន ប្រធានផ្នែកបដិសណ្ឋារកិច្ច សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាសៀមរាប បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយ មួយចំនួនប្រគល់ជូន លោក សាយ រិទ្ធីសក្ក័ នាយកសាលានគរបាលជាតិភូមិភាគ៤ ដេីម្បីផ្គត់ផ្គង់ដល់កងកម្លាំង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ការផ្ដល់អំណោយ នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាប តាមការណែនាំពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប។

លោកសំ វណ្ណធឿន បានឲ្យដឹងថា អំណោយប្រគល់ជូនសាលានគរបាលជាតិភូមិភាគ៤ រួមមាន៖

អាកុល ៣០លីត្រ .ទឹកសុទ្ធ វីតាល់ ចំនួន ៥កេស. ពងទាចំនួន ១២០ គ្រាប់ .ម៉ាសចំនួន ១២៥០ ម៉ាស។

ឆ្លៀតក្នុងឱកាស នាំយកអំណោយ ប្រគល់ជូន ខាងលើនេះដែរ លោក សំ វណ្ណធឿន បានមានមតិសំណេះសំណាល និងផ្តាំផ្ញេីដល់លោកនាយកនាយកសាលា និងមន្ត្រីនគរបាលដែលមានវត្តមាន សូមថែរក្សាសុខភាព និង សូមមេត្តាចូលរួមអនុវត្ត តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP