អ្នកលក់កាហ្វេនឹងជាងកាត់សក់ ត្រូវបានចាប់ខ្លួននៅក្រុងសៀមរាប ករណីគ្រឿងញៀន

0

ខេត្តសៀមរាប៖អ្នកលក់កាហ្វេម្នាក់ និងជាងកាត់សក់ម្នាក់ ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួនពាក់ព័ន្ធ ករណីរក្សាទុក​ ជួញដូរ​ និងប្រេីប្រាស់នូវសារធាតុញៀន។

ការចាប់ខ្លួននេះធ្វើឡើង នៅថ្ងៃអាទិត្ យទី៣០ ខែឧសភា ម្សិលមិញ ចំណុចបន្ទប់ជួលស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនសង្ស័យ ១-ឈ្មោះ ហែម ឡាយ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

២-ឈ្មោះ ឌី វណ្ណដេត ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(រក្សាទុក ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។

សមត្ថកិច្ចបានឲ្យដឹងថា ករណីបង្ក្រាបនេះដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីនចំនួន០៥កញ្ចប់ ស្មើនឹងទម្ងន់ ២១.៥៨ក្រាម(ទម្ងន់សុទ្ធ)និងសម្ភារវេចខ្ចប់​ រួមឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។ទូរស័ព្ទចំនួន០៣គ្រឿងផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយសាកសួរ បានបញ្ជូនជនសង្ស័យ និង វត្ថុតាងទៅ សាលាដំបូងខេត្តសៀមរាដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP