ចលនាយុវជន ក្រុម១៥៧ សាខាខេត្តសៀមរាប ចុះជួយជួសជុលផ្ទះពលរដ្ឋ និងចែកអំណោយ ដល់អាជ្ញាធរសមត្ថកិច្ច

0

ខេត្តសៀមរាប៖សមាគមចលនាយុវជន កម្ពុជា ក្រុម១៥៧ សាខាស្រុកចំនួន៣ តំណាង សាខាខេត្តសៀមរាប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានចុះជួយជួសជុល ផ្ទះពលរដ្ឋ និងចែកអំណោយ ដល់អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានផងដែរ។

សកម្មភាពរបស់ សមាគមចលនាយុវជន កម្ពុជា ក្រុម១៥៧ ដែលបានចុះជួយជួសជុល ផ្ទះពលរដ្ឋ និងចែកអំណោយ ដល់អាជ្ញាធរសមត្ថកិច្ចមានចំនួន៣គោលដៅ។

ទី០១
លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ស្រុកពួក និងសមាជិកសមាជិកា បាននាំយកថវិកា ប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នឹងជួយជួសជុលផ្ទះជូនដូចជា៖ដំបូល ជញ្ជាំង នឹង ជណ្ដេីរ ជូនចំនួន២គ្រួសារ

គ្រួសារទី១ ឈ្មោះ មឿន ផល្លា (ស្រ្តីមេម៉ាយ) នៅភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
គ្រួសារទី២ ឈ្មោះ លោក ប៉ក់ ម៉ៃ រស់នៅភូមិ អាង ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ចំណែក លោក ទួន សុវណ្ណ មេឃុំ កែវពណ៌
ក៏បានចូលរួមថវិកា១០មុឺនរៀលផងដែរ។

ថវិកា ដែលត្រូវប្រគល់ជូន រួមមាន៖
-គ្រួសារទី១ ថវិកាចំនួន ៣០មុឺនរៀល
-គ្រួសារទី២ ថវិកាចំនួន ៤០មុឺនរៀល/

ទី២
លោកអនុប្រធាន សុង លាងឆាយ តំណាងលោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ ចូលរួមរំលែកទុក្ខគ្រួសារនៃសព និងបាននាំយកថវិកា ចំនួន ៥៤០,០០០.០០ រៀល (ហាសិបបួនម៉ឺនរៀល) ជូនដល់គ្រួសារសព ឧបាសិកា អ៉ិម វុន អាយុ៦០ឆ្នាំ ស្ថិតនៅភូមិ ប្រដាក់ ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលត្រូវជា អ៊ុរបស់ លោក ស៊ាន តឿ សមាជិកសកម្ម នៃ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ ដែលបានទទួលមរណភាព ដោយជរាពាធ។

ទី៣
លោក ទេព ពិទូរ្យ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្រីស្នំ ព្រមទាំង សមាជិក សមាជិកា និងសប្បុរសជន បាននាំយកអំណោយសម្រាប់ប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនរដ្ឋបាលស្រុកស្រីស្នំ ដោយមានលោកស្រី គ្រឹង ស៊ាម អភិបាលរងស្រុក តំណាងលោក ហ៊ន់ ឬទ្ធិ អភិបាលស្រុក និងកងកម្លាំងដែលឈរជេីងត្រួតពិនិត្យតាមព្រំប្រទល់ ជូនដល់អធិការដ្ឋាននគរបាលស្រុកស្រីស្នំ និងមូលដ្ឋានអាវុធហត្ថស្រុកស្រីស្នំ។

អំណោយដែលត្រូវប្រគល់ជូនលោកអភិបាលស្រុករួមមាន ៖
⁃ ម៉ាស៉ីនវ៉ាស់កម្តៅនិងបាញ់អាកុល ចំនួន០២គ្រឿង

អំណោយជូនដល់អធិការស្រុករួមមាន៖
⁃ ម៉ាស៉ីនវ៉ាស់កម្តៅនិងបាញ់អាកុល ចំនួន០១គ្រឿង

អំណោយជូនដល់មូលដ្ឋានអាវុធហត្ថរួមមាន៖
⁃ ម៉ាស៉ីនវ៉ាស់កម្តៅនិងបាញ់អាកុល ចំនួន០១គ្រឿង។

ឆ្លៀតក្នុងឱកាស ចុះចែកអំណោយនិងជួសជុលផ្ទះជាពលរដ្ឋ នេះដែរ សមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧ ទាំង៣ស្រុក បានមានមតិ មតិសំណេះសំណាល ពាំនាំនូវមតិផ្តាំផ្ញើ ពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុមរយ ១៥៧ សាខាខេត្តសៀមរាប ដោយសូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់ នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP