ខេត្តសៀមរាប៖សាលាដំបូងខេត្តសៀមរាប បានសម្រេចតម្កល់រឿងទុកឥតចាត់ការ ក្នុងសំណុំរឿង «ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា បានប្ដឹងទៅលើឈ្មោះ លី អ៊ុំអេង ពី បទៈ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់»។
យោងតាមដីកាបានបង្ហាញថា៖ យល់ឃើញថាៈ ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា បានប្ដឹងទៅលើឈ្មោះ លី អ៊ុំអេង ពី បទៈ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិគីរីមនន្ទ ភូមិតាប៉ាង និងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅអំឡុងខែធ្នូ ឆ្នាំ២០២០ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តម្កល់រឿងទុកឥតចាត់ការ។
ដីកា របស់តុលាការបានបន្តថា – តម្កល់សំណុំរឿងព្រហ្មទណ្ឌ លេខ ២៤៧ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២១ របស់ អយ្យការអមសាលា ដំបូងខេត្តសៀមរាប ចោទប្រកាន់លើឈ្មោះ លី អ៊ុំអេង ពីបទៈ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និង រំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិគីរីមនន្ទ ភូមិតាប៉ាង និងភូមិបង្អោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧,នៅអំឡុងខែធ្នូ ឆ្នាំ២០២០ , នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ទុកឥតចាត់ការ។ នេះបើយោងតាមដីកា ដែលឈ្មោះ លី អ៊ុំអេង បានផ្ដល់ឲ្យ«បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ៕SRP

