ចលនាយុវជន(ក១៥៧) ស្រុកវ៉ារិន នាំយកថវិកា ជូនម្ដាយ លោក​ លី​ លឹមវាសនា​ ដែល ជួបគ្រោះថ្នាក់ចរាចរណ៍​ ដោយក្រឡាប់រថយន្ដ

0

ខេត្តសៀមរាប៖លោក ផយ​ ម៉ក់ ប្រធាន សមាគម ចលនា យុវជនកម្ពុជា (ក១៥៧) ស្រុកវ៉ារិន នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១នេះ ដោយមានការណែនាំពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) ខេត្តសៀមរាប បានដឹកនាំលោកអនុប្រធាន និង សមាជិក សមាជិកា នាំយកថវិកាចំនួន​៣៥៨ដុល្លារ (បីរយហាសិបប្រាំបីដុល្លារ​) ដែលបានទទួលពីសប្បុរសធម៌ សមាជិក​ នឹងថ្នាក់ដឹកនាំខេត្ត ទៅប្រគល់ជូនម្ដាយរបស់លោក​ លី​ លឹមវាសនា​ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) ស្រុកវ៉ារិន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍​ ក្រឡាប់រថយន្ដកាលពីថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២១​ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរ(ឈាមកកក្នុងខួរក្បាល) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្សី​ រាជធានីភ្នំពេញ។

ការប្រគល់ថវិកានេះ ស្ថិតនៅផ្ទះម្ដាយរបស់លោក​ លី​ លឹមវាសនា​ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​។

ក្នុងឱកាសប្រគល់ថវិកាជូន ម្ដាយរបស់លោក​ លី​ លឹមវាសនា​ នេះ លោក​ ផយ​ ម៉ក់​ បានមានមតិសំណេះសំណាល និងសាកសួរសុខទុក្ខដោយចូលរួមសំដែងនូវការសោកស្ដាយចំពោះ លោកលី​ លឹមវាសនា​ ដែលបានជួបគ្រោះថ្នាក់បែបនេះ​ ដោយសារបញ្ហា រីករាលដាល នៃជំងឺកូវីដ-១៩​ ក្រុមការងារមិនអាចទៅសួរសុខទុក្ខ ដោយផ្ទាល់ឡេីយ។

ជាមួយគ្នានេះដែរលោក​ ផយ​ ម៉ក់​ ក្នុងនាមសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាស្រុកវ៉ារិន សូមជូនពរដល់ លោក លី​ លឹមវាសនា​ អោយឆាប់ជាសះស្បេីយ ដើម្បីបានវិលត្រឡប់ មកជួបជុំក្រុមគ្រួសារ​ នឹងបានបន្ដការងារមនុស្សធម៌ចលនាយុវជនកម្ពុជា​(ក១៥៧)ស្រុកវ៉ារិនបន្តទៀត។

លោកផយ​ ម៉ក់​ ក៏បានមានមតិផ្ដាំផ្ញើដល់គ្រួសារ
លោក លី​ លឹមវាសនា សូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

ក្នុងនាម លោក​ លី​ លឹមវាសនា​ ម្ដាយរបស់គាត់បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់​ លោក​ ហ៊ុន​ ប៉ូគា​ នឹងលោក​ ផយ​ ម៉ក់​ ព្រមទាំងសមាជិក សមាជិកា​ របស់ចលនាយុវជន (ក១៥៧) ទាំងអស់ដែលបានយកចិត្តទុកដាក់សួរសុខទុក្ខ និងនាំយកនូវថវិកាមួយចំនួនមកប្រគល់អោយ​រូបគាត់ ដើម្បីសម្រាប់ដោះស្រាយនូវការលំបាកមួយចំណែក ព្រមទាំងបានជូនពរ ដល់ក្រុមការងារមនុស្សធម៌១៥៧ ជួបតែសេចក្ដីសុខ គ្រប់ក្រុមគ្រួសារ​ ប្រាថ្នាអ្វីបានសម្រេចដូចបំណង​ មានសុខភាពល្អ​ ប្រាជ្ញាឈ្លាសវៃ​ អាយុយឺនយូ​ផងដែរ។

នៅថ្ងៃនេះដែរ លោក ថាញ់ រ៉ូ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក១៥៧)ស្រុកក្រឡាញ់ តំណាងលោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ស្រុកក្រឡាញ់​ ព្រមជាមួយសមាជិក សមាជិកា រួមជាមួយលោក ចំរើន ចំរ៉ុង ជំទប់ទី១ ឃុំក្រឡាញ់ និងលោក លីវ សុម៉េង មេភូមិ សំពៅលូន បាននាំយកអំណោយប្រគល់ជូន លោកយាយ ពៅ សារ៉ាន់ អាយុ ៧៧ឆ្នាំ
រស់នៅភូមិ សំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលសព្វថ្ងៃលោកយាយ រស់នៅក្នុងវត្តសំពៅលូន នៅជាមួយចៅស្រី មានសតិមិនល្អ អាស្រ័យដោយបាយវត្ត។

+អំណោយដែលប្រគល់ជូនរួមមាន៖
⁃ អង្ករ ២៥ គីឡូ
⁃ ទឹកសុទ្ធ ១០យួរ
⁃ មី១ កេស
⁃ ត្រីខ ១យួរ
⁃ ទឹកស៉ីអ៉ីវ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ប្រេងឆា ១លីត្រ
⁃ ស្ករស ១គីឡូ
⁃ ប៊ីចេង ១គីឡូ
⁃ អំបិល ១គីឡូ
⁃ ថវិកា ៥មុឺនរៀល៕SRP