ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមុននេះបន្តិចថា បុរសម្នាក់បានស្លាប់នៅលើម៉ូតូ ម៉ាកសូមាអ៊ិច ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប ១V.០៥៨៥ បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៥ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ ចំណុចខាងត្បូងសណ្ឋាគារសុខា៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
នគរបាលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សម្បត្តិ មុន្នី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប។
បើតាមនគរបាលបានបញ្ជាក់ថា ការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ ផឹកស្រាស្រវឹងបណ្ដាលឱ្យខ្យល់គស្លាប់តែម្ដង។ ក្រោយពីបានពិនិត្យសាកសពរួច ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

