រន្ទះបាញ់សម្លាប់មនុស្ស២នាក់​ ខណៈភ្ជួរដីស្រែ​ពេលធ្លាក់ភ្លៀង​

0

ខេត្ត​ត្បូងឃ្មុំ៖កសិករ២នាក់​ ត្រូវបានរន្ទះបាញ់សម្លាប់ខណៈ​ទៅ​ភ្ជួរ​ដី​ស្រែ​ គ្រាដែល​​មេឃ​ធ្លាក់​ភ្លៀង​។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​៣​និង​២០នាទីល្ងាច​ ថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ​២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជន​រងគ្រោះ​
ទី១-ឈ្មោះ ឯល ធារ៉ា ភេទប្រុស​ អាយុ៣១ឆ្នាំ ២-ឈ្មោះ វេង ស៊ាងហេង ភេទប្រុស​ អាយុ២០ឆ្នាំ ដែលអ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។បច្ចុប្បន្ន​ សព​ជនរងគ្រោះ​ទាំង​២នាក់​ត្រូវ​បាន​រៀបចំ​ធ្វើ​បុណ្យ​តាមប្រពៃណី​៕SRP