ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះបានជួបសំណេះសំណាល សាកសួរសុខទុកក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យយោធាភូមិភាគ២ ( 7D )។
នាឱកាសនេះដែរ អភិបាលខេត្ត ក៏បាននាំយកអំណោយ ផ្តល់ជូនក្រុមគ្រូពេទ្យចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១៨៤នាក់ ម្នាក់ៗទទួលបាន÷ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងថវិកា ៥០.០០០ រៀល ។ និងផ្តល់ជូនខាងមន្ទីរពេទ្យ ភូមិភាគ២ ម៉ាសចំនួន ១០.០០០ម៉ាស និងជែលលាងដៃ ៥០កាន៕SRP

