សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន

0

ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ខ្លួន។

កិច្ចប្រជុំនេះធ្វើឡើងនៅ ថ្ងៃព្រហស្បតិ៍ ទី ២០ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំធំ ក្រុមហ៊ុនបាគង ជេសវិន (ផ្លូវចូលTop Town) ស្ថិតនៅក្រុងសៀមរាប ក្រោមវត្តមាន លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប លោក សឹង្ហ សំរឹទ្ធិ និង លោក ញ៉ែម សំណាង អនុប្រធាន ដោយមានការចូលរួមពីប្រធាន អនុប្រធាន ប្រធានផ្នែករបស់សាខាក្រុង ស្រុកទាំងអស់ក្នុងខេត្តសៀមរាបផងដែរ។

ក្នុងកិច្ចប្រជុំលើកដំបូងនេះ លោកប្រធាន ហ៊ុន ប៉ូគា និងលោកអនុប្រធាន លោក សឹង្ហ សំរឹទ្ធិ និង លោក ញ៉ែម សំណាង បានលេីកឡេីងពីលទ្ធផលការងារសង្គម និង ការងារមនុស្សធម៌ ដែលបានអនុវត្តនាពេលកន្លងមក និង លេីកទិសដៅការងារបន្ត សម្រាប់ការងារជួយសង្គម និង ការងារមនុស្សធម៌ ក្នុងក្រុងសៀមរាប និង តាមបណ្តាស្រុកផ្សេងៗក្នុងខេត្តសៀមរាប ផងដែរ។

ក្នុងពិធីបិទកិច្ចប្រជុំ លោក ហ៊ុន ប៉ូគា បានថ្លែងកោតសរសេីរដល់ អនុប្រធានសាខាខេត្ត និង ប្រធានសាខាក្រុង និង ស្រុកព្រមទាំងសមាជិកសមាជិកា ទាំងអស់ ដែលមានកិច្ចសហការគ្មាបានល្អ ក្នុងការអនុវត្តតួនាទីភារកិច្ចទទួលបានលទ្ធផលល្អ ក្នុងការងារមនុស្សធម៌ ក្នុងខេត្តសៀមរាប និងបានជម្រុញឲ្យខិតខំប្រឹងបន្ថែមទៀត ដេីម្បីអោយសាខាខេត្តសៀមរាបមានការរីកចម្រើនទៅមុខ និងបន្តកៀរគរដល់សប្បុរសជនជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ដើម្បីចូលរួមជាវិភាគទានទ្រទ្រង់គាំទ្រសកម្មភាព សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋ ងាយរងគ្រោះ ដែលកំពុងជួបនូវបញ្ហាខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ និងជួបនូវគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ លោកប្រធានអនុប្រធាន សាខាខេត្តសៀមរាប ក៏បានមានមតិដោះស្រាយនូវសំនួរ និង សំណូមពរមួយចំនួនពីសមាជិកនានាផងដែរ។ ក្នុងនោះផងដែរលោកក៏បានមានមតិផ្តាំផ្ញេី ក៏ដូចជាក្រេីនរំលឹកដល់សមាជិក សមាជិកា ទាំងអស់អោយថែរក្សា សុខភាព និង រក្សាអនាម័យ ដោយត្រូវចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេច (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីជំងឺ កូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP