ខេត្តឧត្ដរមានជ័យ៖សមត្ថកិច្ចខេត្តឧត្តរមានជ័យបានឲ្យដឹងថានៅរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានរាយការណ៍ថា ប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ មានឈ្មោះ ងួយ សុណី ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំខាងលើ។
តាមការបំភ្លឺពីឪពុក_ម្តាយ កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១២,០០ នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះទុំព្រីងនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នជិតខាងឲជួយរក រហូតដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៤០ នាទី ទើបប្រទះឃើញសពដេកស្លាប់តែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត កំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អឿម សារី (ហៅស្រុី) ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា។ ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះ យកទៅទំលាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ ម៉ែត្រ។ បច្ចុប្នន្នជនសង្ស័យត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

