ពលរដ្ឋអតីត រស់នៅមាត់ស្ទឹងសៀមរាប អំណរគុណ ថ្នាក់ដឹកនាំ ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអគ្គិសនី និងទឹកស្អាតជូនពួកគាត់

ពលរដ្ឋអតីត រស់នៅមាត់ស្ទឹងសៀមរាប  អំណរគុណ ថ្នាក់ដឹកនាំ ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអគ្គិសនី និងទឹកស្អាតជូនពួកគាត់

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ អតីតរស់នៅមាត់ស្ទឹងសៀមរាប បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយ គោលនយោបាយនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអគ្គិសនី និងទឹកស្អាតជូនពួកគាត់។

ការអរគុណនេះនៅ ថ្ងៃអង្គារ ទី១១ ខែឧសភា ម្សិលមិញ ក្នុងពេល លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព ការរៀបចំដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ពលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តរុះរើសំណង់នៅតាមបណ្តោយស្ទឹងសៀមរាប មករស់នៅទីតាំងថ្មី ដែលទទួលបានគោលនយោបាយដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

លោក ង៉ាន់ ភិរុណ បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឱ្យសមស្របទៅតាមតម្រូវ របស់ពលរដ្ឋ និងត្រូវពិនិត្យមើលបញ្ហាប្រព័ន្ធទឹកប្រើប្រាស់ និងប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង នៅរដូវវស្សាខាងមុខនេះ ព្រមទាំងបញ្ហាប្រឈម ដែលនៅសេសសល់៕SRP