
ខេត្តសៀមរាប៖មរណភាព គ្មាននរណាម្នាក់អាចគេចផុតបានទេ ” មរណៈភាពគឺជាបុព្វហេតុនៃការកើត នៃជីវិត “ ហេតុដូច្នេះហើយជីវិតតែងតែ លាចាករលត់ទៅវិញ ស្របតាមច្បាប់នៃធម្មជាតិ ប៉ុន្តែចំពោះមនុស្សលោកយើងវិញ ទោះបីជារាងកាយ ត្រូវបានបូជា ក្លាយជាផេះ ក្លាយជាធរណី ក៏ដោយ ទឹកចិត្ត និងការគិត នៃអំពើល្អៗក្នុងអតីតកាល នៅតែបន្ត និងគ្មាន យមរាជ ណាហាមឃាត់ ឲ្យយើង ” ឈប់ការស្រលាញ់ នៅពេលដែលមនុស្ស ជាទីស្រលាញ់ បានទទួលមរណៈភាពក៏ដោយ” ព្រមទាំង បានបន្សល់នូវ ស្នាមអនុស្សាវរីយ៍ និង ដានទម្លាប់កិច្ចការដែលលោក តែងតែ ថែទាំ មនុស្សជុំវិញខ្លួន របស់គាត់ ជាពិសេស មនុស្សជុំវិញខ្លួនរបស់លោក ដែលជាគ្រួសារ យាយ ដែលត្រូវជាបងថ្លៃ និងយាយដែលត្រូវជាប្អូនថ្លៃ តែងតែ ទទួលទានអាហារជុំគ្នា ជារៀងរាល់ថ្ងៃ តែងតែ និយាយសាសងគ្នា សើចសប្បាយ នៅក្រោមផ្ទះ ដែលជាគេហដ្ឋាន របស់ពួកគាត់ ។ មកដល់ពេលនេះ ពួកគាត់ បានបាត់ដៃគូ ជីវិត ជាមិត្តភក្កិ ជាប្អូនថ្លៃ ជារៀងរហូត ។
ពួកគាត់តែងតែនឹកឃើញ អ្នកដែលយូរម្ហូប មកកាន់ផ្ទះ ដើម្បីចម្អិនពិសារជុំគ្នា ពួកគាត់ តែងតែនឹកឃើញ លោក ភន់ គៅ ជាអ្នកដើរតួ ដោះស្រាយ បញ្ហាផ្សេងៗ នៅក្នុងគ្រួសារ និងនៅក្នុងភូមិរបស់លោក ដោយសន្តិវិធី ដែលគ្មានអ្នកឈ្នះ និង មានអ្នកចាញ់ឡើយ ។
ដោយសារភាពស្រណោះ ភាពអាល័យ ចំពោះការបាត់បង់ លោក : ភន់ គៅ ពួកគាត់រក្សាការ ធ្វើចង្ហាន់ ទៅកាន់វត្ត ប្រម៉ា ដែលជាទីកន្លែង បូជាសព របស់លោក និងសូមឧទ្ទិស តាមដួងព្រលឹង និង វិញ្ញាណ សូមឱ្យ អាហារ ទាំងនោះ ឱ្យដល់ទៅលោក ភន់ គៅ តាមរយៈព្រះអង្គ ដែលគង់នៅវត្ត នៅទីនោះ។
និយមន័យ ពាក្យថា ជោគជ័យ របស់គ្រួសារ ” គឺបន្សល់ចុងក្រោយ គឺការ ស្រលាញ់ និងអនុស្សាវរីយ៍ល្អៗរួមគ្នា”
ការបាត់បង់ មនុស្សជាទីស្រលាញ់ ជាទី គោរព រាប់អាន ជាមួយ និង អំពើល្អ ដល់មនុស្សជុំវិញខ្លួន ព្រមទាំងក្នុងសង្គម ដែលលោកបានបំរើជូន បាន ធ្វើឲ្យ យើងមើលឃើញគុណតម្លៃ គ្មានអ្វីប្រៀបផ្ទឹមបាន សម្រាប់អ្នកដែលរស់នៅ ជាមួយលោក មិត្តភក្កិរាប់អានលោក និងមិត្តរួមការងារជាមួយមនុស្សគ្រប់ស្រទាប់ថ្នាក់
មកទល់ពេលបច្ចុប្បន្ននេះ ពីព្រោះ រាងកាយអាច ស្លាប់ ប៉ុន្តែការស្រលាញ់ស្ថិតនៅជារៀងរហូត។
ជាការតបស្នង ចំពោះ លោក ភន់ គៅ ដែលជាចាស់ទុំ ដឹកនាំនៅក្នុងភូមិ ជាគំរូល្អ សម្រាប់យើង ឱ្យមានភាពអត់ធ្មត់ និងសន្តិវិធី នៃជីវិត ដែលលោកបានបន្សល់ទុកនោះ : លោក សឿន តុលា និងអ្នកស្រី កែម អរុណ ជាស្ថាបនិករួមគ្នា នៃក្រុមហ៊ុន PAPAYA បានជូន ទូរសព្ទ មួយគ្រឿង សម្រាប់ធ្វើការទាក់ទង ជាមួយ ពួកគាត់ ក្នុងកិច្ចការចាំបាច់ ផ្ទាល់ខ្លួនផ្សេងៗ ដែលជីវិតត្រូវការ ជួយ និង ត្រីងៀត ផ្លែទុំឪឡឹក ដែល លោក យាយ លោកយាយ ចូលចិត្តពិសារ ព្រមទាំង ប្រាក់មួយចំនួន ដើម្បីបន្ត រៀបចំ ចង្ហាន់ ប្រគេនព្រះសង្ឃ ក្នុងវត្តប្រម៉ា ជាការឧទ្ទិស បុណ្យកុសល ទៅដល់លោក ភន់ គៅ ដែលបានទទួលចែកឋានទៅ ។
ហើយក្នុងឱកាសនេះផងដែរ លោកយាយ និងកូនចៅរបស់លោក ភន់ គៅ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ទៅដល់ប្រជាពលរដ្ឋ ក្នុងភូមិប្រម៉ាទាំងមូល ព្រមទាំងបណ្ដាភូមិផ្សេងៗ ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ក្របីរៀល ក្រុមព្រឹក្សាសាលាក្រុងសៀមរាប និងក្រុមការងារយុវជន ដែលបានចូលរួមរំលែកទុក្ខ ពួកគាត់ ទាំងអស់ មិនអាច កុំភ្លេចបាន ចំពោះ សទ្ធាជ្រះថ្លា ហើយ បានបង្វែរ អង្គរ ដែលពួកគាត់បានចូលបុបុណ្យសព ដែលបានកើនឡើង ដ៏ច្រើនលើសលប់ ជូនដល់ អ្នកខ្វះខាត ក្នុងគ្រាលំបាក ក្នុងដំណាក់កាល covid 19 នេះ ជាការជួយសម្រួលបន្ទុក នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រាយការណ៍ជូនដោយ លោក:
សឿន តុលា