ខេត្តព្រះវិហារ៖បុរសម្នាក់ត្រូវបាននគរបាលស្រុកគូលែន ឃាត់ខ្លួនតាមបណ្ដឹងរបស់ម្ដាយក្មេងស្រី ដោយចោទថាបានចាប់រំលោភកូនរបស់គាត់។
ករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ បានកើតឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី នៅលើផ្ទះរបស់ឈ្មោះរីម ចន្ធី (ហៅគី) ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ជនសង្ស័យឈ្មោះ( នឹម នូវ )ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឃ.ច.ណ អាយុ១៣ឆ្នាំ(១៣ឆ្នាំ០៨ខែ) ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។ បច្ចុប្បន្ននគរបាល សម្រេចបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី៕SRP