ខេត្តសៀមរាប៖នាយកគ្រប់គ្រងគេហទំព័រ«សៀមរាបប៉ុស្ដិ៍» លោកប៊ុត វិចិត្រ បានលើកឡើងថា បើទោះបីជាសេរីភាពខាងសារព័ត៌មានត្រូវបានគាំពារដោយច្បាប់ និងមានសិទ្ធិក្នុងការសរសេរបញ្ចេញមតិយ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន។
នេះបើយោងតាមរបាយការណ៍ ស្ដីពីការផ្សាយអត្ថបទ របស់គេហទំព័រ សៀមរាបប៉ុស្ដិ៍ ប្រចាំឆ្នាំ ២០២០ ដែលបានចេញរបាយការណ៍របស់ខ្លួនក្នុងខែមេសា ឆ្នាំ២០២១។
ក្នុងរបាយការណ៍របស់គេហទំព័រសៀមរាបប៉ុស្ដិ៍បានបង្ហាញជូនមន្ទីរព័ត៌មានខេត្តសៀមរាបថា
រយៈពេលមួយឆ្នាំកន្លងមកនេះ អង្គភាពខ្ញុំបាទ សម្រេចបានសមិទ្ធផលជាច្រើន ស្របតាមការអភិវឌ្ឍន៍ឥតឈប់ឈរក្នុងប្រទេសកម្ពុជា និងទំនើបកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយជាពិសេសវិស័យព័ត៌មានផងដែរ។
I. សកម្មភាពទូរទៅ
-រយ:ពេលកន្លងមកនេះ អង្គភាពសារព័ត៌មាន«សៀមរាបប៉ុស្ដិ៍» បានចុះផ្ដិតរូបភាព យកព័ត៌មាន នៅតាមហេតុការណ៍នានា ដោយគោរពតាមវិជ្ជាជីវ:និងក្រមសីលធម៌ ស្ដីពីររបបសារព័ត៌មាន។ ក្នុងនោះបានផ្សព្វផ្សាយនូវព័ត៌មានទាន់ហេតុការណ៍ជាច្រើនដូចជា៖
– ព័ត៌មានក្នុងប្រទេស រយ:ពេល១ឆ្នាំ២០២០ មានចំនួន២,៦៤៤ អត្ថបទ
– ព័ត៌មានក្នុងខេត្តសៀមរាប សរុបមាន ចំនួន ១,០៩៦ អត្ថបទ……
ព័ត៌មានអន្តរជាតិ ចំនួន00
I.បញ្ហាប្រឈម
-បើទោះបីជាសេរីភាពខាងសារព័ត៌មានត្រូវបានគាំពារដោយច្បាប់ និងមានសិទ្ធិក្នុងការសរសេរបញ្ចេញមតិ យ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន។ ក្នុងនោះគឺការចុះយកព័ត៌មានតាមមូលដ្ឋានខ្លះ អាជ្ញាធរសមត្ថកិច្ច មួយចំនួនមិនបានផ្ដល់ការបំភ្លឺមកខាងសារព័ត៌មាន។ ជាមួយគ្នានេះដែរការបញ្ហាប្រឈមគឺនៅពេលចុះផ្សាយនូវអត្ថបទព័ត៌មានរិះគន់ តែងតែទទួលរងការគំរាមកំហែងផងដែរ។ ទោះជាយ៉ាងណា អង្គភាព«សៀមរាបប៉ុស្ដិ៍» ក៏សុំអរគុណ ដល់អាជ្ញាធរមន្ទីរសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងងអស់ ដែលបានគាំទ្រ«គេហទំព័រសៀមរាបប៉ុស្ដិ៍» និងបានផ្ដល់នូវព័ត៌មានជាច្រើនដល់«គេហទំព័រសៀមរាបប៉ុស្ដិ៍» សម្រាប់ផ្សព្វផ្សាយពីសមិទ្ធិផលផងដែរ។
I.សុំណូមពរ
-ក្នុងនាមអង្គភាពគេហទំព័រ«សៀមរាបប៉ុស្ដិ៍» ដែលបានប្រកាន់ភ្ជាប់គោរពនូវវិជ្ជាជីវ:និងក្រមសីលធម៌ សុំសំណូមពរដល់អាជ្ញាធរមន្ទីរសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងងអស់ មេត្តាជួយផ្ដល់ព័ត៌មានជាក់លាក់ សហការជាមួយអ្នកសារព័ត៌មាន នៅពេលមានហេតុការណ៍អ្វីមួយកើតឡើងនៅតាមមូលដ្ឋានក៏ដូចនៅតាមមន្ទីរអង្គភាពសាមីផងដែរ។
-ន័យដូចបានជម្រាបជូនក៏ដូចការសុំសំណូមពរខាងលើនេះ អង្គភាព«សៀមរាបប៉ុស្ដិ៍» រំពឹងថាអាជ្ញាធរមន្ទីរសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងងអស់ នឹងសហការផ្ដល់ព័ត៌មានទៅតាមអ្វីដែលអាចធ្វើទៅបាន៕SRP