លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ខេត្តសៀមរាប៖​លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខា ខេត្តសៀមរាប នៅថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១នេះ និងសមាជិក បាននាំយកអំណោយ និងថវិកាមួយចំនួនប្រគល់ជូន លោក កាន់ គា នាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន ដែលស្ថិតនៅភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អំណោយដែលប្រគល់ជូនរួមមាន៖
អាល់កុល ១០លីត្រ ម៉ាសចំនួន ២៥០០ ម៉ាស
ថវិកាចំនួន ៤០មុឺនរៀល សម្រាប់ទិញ អង្គចងចាំ (Hard Disk) សម្រាប់ផ្ទុកទិន្ន័យរបស់សាលា។

លោកហ៊ុន ប៉ូគា ក៏បានជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដោយមានមតិផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់បានខ្ពស់ នូវអនាម័យក្នុងសាលា។ ជាពិសេសសូមចូលរួមអនុវត្ត(៣កុំ ៣ការពារ) ឲ្យបានដើម្បីចៀសផុតពីជំងឺកូវីដ-១៩។

សូមជម្រាបថា នៅព្រឹកមិញនេះដែរ លោក ផយ ម៉ក់ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកវ៉ារិន បានទទួលការឧបត្ថម្ភ ឪទ្បឹក ចំនួន១តោន ពីលោក គីម សាក់ ម្ចាស់ចំការ តាមរយៈ លោក រ៉េន រក្សា ក្រុមការងារ យុវជនស្រលាញ់សន្តិភាព និងក្រោមការសម្របសម្រួលដោយ លោក ចែម ចន្ថា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកជីក្រែង បានដឹកនាំ សមាជិកនាំយកអំណោយនេះ​ ទៅប្រគល់ជូន រដ្ឋបាលស្រុកវ៉ារិន ក្នុងនោះទឹកសុទ្ធ ៤០យួរផងដែរ៕SRP