ខេត្តមណ្ឌលគិរី៖មានការលើកឡើងថាសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងស្រុកកែវសីមា នៅតែបន្តកើតមានឥតឈប់ឈរ បើទោះបីមានការរឹតបន្តឹងពីសំណាក់អាជ្ញាធរជំនាញពាក់ព័ន្ធយ៉ាងណាក៏ដោយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថានៅ០៥ខែឧសភា ឆ្នាំ ២០២១ ក្រុមអ្នកសារព័ត៌មាន បានប្រទះឃើញ គំនរឈើប្រភេទឈើលេខ ១ សុក្រំ ដែលមានមុខកាត់ធំៗជាច្រើនកន្លែងសរុបមានចំនួន៤៥ដុំ នៅក្នុងព្រៃជាប់ភូមិស្រែនិញ ឃុំមេម៉ង់ ស្រុកកែវសីម៉ាខេត្តមណ្ឌល គីរី។
សេចក្ដីរាយការណ៍បន្តថាមានការដឹកជញ្ជូនឈើឈើតាមរថយន្ត សាំយ៉ុង ធុនត្រា ឡុងគ្រីស័រ និងរថយន្តកែច្នៃជាច្រើនគ្រឿងយក ទៅ ប្រទេសវៀតណាម ដោយមានឈ្មោះថា លោករិទ្ធ និងណាង ជាអ្នកកាងនាំឈើ។ សូមបញ្ជាក់ (ដែនជម្រកភ្នំព្រិច) ឃុំម៉េម៉ង់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មេឈ្មួញធំប្រមូលទិញឈើឈ្មោះ យ៉ានិងឈ្មោះ សាក់។ ពាក់ព័ន្ធករណីនេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរីនៅឡើយទេ៕SRP