អាជ្ញាធរខេត្តត្បូងឃ្មុំ បដិសេធ ដួលរលំដើម ពោធិ៍ជើងខាល «ប្រវត្តិស្នេហ៍ ទុំទាវ»

0

ខេត្តសៀមរាប៖អាជ្ញាធរខេត្តត្បូងឃ្មុំ បដិសេធចោលការដួលរលំ ដើមពោធិ៍ជើងខាល «ប្រវត្តិស្នេហ៍ ទុំ និងទាវ »។

សេចក្ដីប្រកាសបដិសេធនេះ ក្រោយមានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បានបង្ហោះថា«ពីដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ទុំ និងទាវ “ ត្រូវបានខ្យល់កន្ត្រាក់ បណ្ដាលឲ្យដួលរលំ។

បើតាមអាជ្ញាធរបញ្ជាក់ថាការដួលរលំដើមពោធិ៍នេះ គឺជាករណីដួលរលំដើមពោធិ៍ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ៍ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពី ដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ ទុំ និងទាវ “ មិនមែនដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ ទុំ និងទាវ “ នោះទេ៕SRP