មនុស្ស៣នាក់បានស្លាប់ នៅស្រុកសូទ្រនិគម ដោយគ្រោះធម្មជាតិ

0

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់នៅស្រុកសូទ្រនិគម ដោយគ្រោះធម្មជាតិ ក្នុងករណី២ផ្សេងគ្នា។ ករណីទី១ មនុស្សពីរនាក់ បានស្លាប់ដោយរន្ទះបាញ់ នៅព្រលប់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិសំរោង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានស្រុកសូទ្រនិគម បានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះពុធ ធ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ២ឈ្មោះពុធ ថាន់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប «ជាបងប្អូនបង្កើត»។ សមត្ថកិច្ចបន្តថា ករណីនេះមូលហេតុជនរងគ្រោះទាំង០២នាក់ និងគ្រួសារ ទៅផ្ជួដីដាំដំឡូង នៅចំការ។

ករណីទី២នៅវេលាម៉ោង៩យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវាលស្រែអូដាច់ពោះខាងជើង ឈាងខាងកើត ភូមិក្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីខ្យល់កន្ត្រាក់ បណ្ដាលអោយរលំដើមស្នួល សង្កត់ខ្ទមស្រែ បណ្ដាលឲ្យមនុស្សស្លាប់១នាក់។ ជនរងគ្រោះមានឈ្មោះដា វណ្ណា ភេទប្រុស អាយុ១៥ឆ្នាំ នៅភមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP