ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ ២០២១នេះ បានចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយដល់ប៉ុស្ដិ៍រដ្ឋបាលបល្ល័ង្ក និងពលរដ្ឋដែលកំពុងធ្វើ ចត្តាទ្បីស័កចំនួន៨គ្រួសារ។
គោលដៅទី១ លោក រំ រាន់ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកពួក បានដឹកនាំសមាជិកនឹងសប្បុរសជន នាំយកអំណាយ ជូនលោក សេីរ វណ្ណះ នាយប៉ុស្តិ៍នគបាលរដ្ឋបាលបល្ល័ង្ក នៃអធិការដ្ឋាននគបាលស្រុកប្រាសាទបាគង ដែលមានគោលដៅឈរជេីងនៅផ្លូវជាតិលេខ៦៧ (ហៃវ៉េ)ស្ថិតនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ជាប់ព្រំប្រទល់នឹង ភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី តាមរយ:លោកនាយប៉ុស្តិ៍ដេីម្បីចែកជូនកងកម្លាំងតាមគោលដៅដេីម្បីទប់ស្កាត់ជំងឺកូវិត១៩។
អំណោយដែលត្រូវចែកជូនមានដូចខាងក្រោម
⁃ ជែលលាងដៃចំណុះ ៥០០ មល ចំនួន ១០ដប
⁃ ត្រី ខកំប៉ុង ៤ យួរ
⁃ មីម៉ាម៉ា ៤ កេស
⁃ ម៉ាស់ ២៥០ម៉ាស
⁃ ទឹកសុទ្ធ ៣០យួរ។
ដោយឡែកគោលដៅទី២ លោក ធី ប៊ុនថា អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយសមាជិក និងបានសហការណ៍ជាមួយ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ដែលដឹកនាំដោយ លោក រ៉េន រក្សា បាននាំយកអំណោយប្រគល់ជូនពលរដ្ឋ ដែលកំពុងធ្វើ ចត្តាទ្បីស័កចំនួន៨ គ្រួសារ នៅភូមិចក និង ភូមិតាព្រំ។
អំណោយដែលចែកជូនក្នុង១គ្រួសារទទួលបាន៖
-មី១កេស
-ត្រីខ ១យួរ
-អំបិល ៥០០ក្រាម
-ស្ករ ៥០០ក្រាម
-ទឹកត្រី ១ ដប
-ទឹកសុីវអុីវ ១ ដប
-អង្ករ ១០ គ.ក
-ត្រកួន ១ គ.ក
-ត្រប់ ១ គ.ក
-ត្រសក់ ១ គ.ក
-ត្រទ្បាច ១ គ.ក
-ពងទា ១២ គ្រាប់ ។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនិងសួរសុខទុក្ខនេះដែរ ក្រុមការងារ ១៥៧បានមានមតិផ្ដាំផ្ញើ ដល់កងកម្លាំងនិងពលរដ្ឋ ដែលធ្វើចត្តាទ្បីស័ក សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ( ៣កុំ ៣ការពារ ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្មា៕SRP

