ខេត្តសៀមរាប៖មន្ត្រីជំនាញបានអះអាងថា យានយន្តខុសលក្ខណៈបច្ចេកទេស ចំនួន១០ គ្រឿង ត្រូវបានរកឃើញនៅស្រុកសូទ្រនិគម។
ការរកឃើញនាថ្ងៃ អង្គារ ទី០៤ ខែឧសភា ម្សិលមិញ នៅផ្លូវជាតិលេខ៦ នៅ ភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបដោយក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកនាំដោយ លោកពិន ប្រាកដ អភិបាលរងខេត្ត និងមានការចូលរួមពីលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ។
មន្ត្រីជំនាញបានបញ្ជាក់ថា ការត្រួតពិនិត្យ
ទទួលបានលទ្ធផលដូចខាងក្រោម៖
-បានត្រួតពិនិត្យយានយន្តសរុបចំនួន ១៦៥រឿង យានយន្តត្រឹមត្រូវចំនួន ១៥៥គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ១០ គ្រឿងមាន៖
-បានដោះភ្លេីងបំពាក់រយន្តខុសលក្ខណៈ
បច្ចេកទេសចំនួន ០៤ គ្រឿង
-ដោះស្លាកលេខក្លែងក្លាយ(ស្តាំ) ចំនួន០២គ្រឿង
-បានពិន័យរថយន្តដឹកទំនិញសំពឹងសំពោង ០១គ្រឿង
-បានពិន័យអាជីវកម្មហួសសុពលភាព ចំនួន០១គ្រឿង
-ត្រួតពិនិត្យរកសារធាតុញៀនសរុបចំនួន ២៣នាក់ មានសារធាតុញៀនក្នុងខ្លួនចំនួន ០៤នាក់ (អ្នកបើកបរ២នាក់ ព្រូ២នាក់)៕SRP

