ខេត្តសៀមរាប៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយមន្រ្តីមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី០៣ ខែឧសភា ម្សិលមិញ បានចុះត្រួតពិនិត្យទីតាំងកាយយកអាចម៍ដី មួយកន្លែងដោយរកឃើញថាគ្មានច្បាប់អនុញាត ដោយ(កំពុងដំណើរការស្នើសុំច្បាប់)។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងកាយដីឈ្មោះ ទន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានឃាត់គ្រឿងចក្រ និងមានចំណាត់ការមួយចំនួនៈ-អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, -រថយន្តដឹកដី ចំនួន០៣គ្រឿង,-ផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ,-ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដោយរង់ចាំទទួលបានច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធទើបអាចដំណើរការអាជីវកម្មឡើងវិញបាន៕SRP

