ផ្ទះ២ខ្នង នៅក្នុងភូមិមេម៉ាយ ត្រូវ​អគ្គីភ័យឆាបឆេះទាំងស្រុង​

0

ខេត្តកំពង់ចាម​៖លំនៅឋាន​ដែល​សាងសង់​ឡើង​អំពី​ឈើ​ ចំនួន​២ខ្នង​ រួមជាមួយនឹង​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​​ ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង​។

ហេតយការណ៍បានកើតឡើង នៅវេលាម៉ោង​២​ រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ​ស្ថិត​នៅក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយ​ម្ចាស់​ផ្ទះ​បាន​អះអាង​ថា​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​។

បើតាមលោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាល ក្រុងកំពង់ចាម បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន លោកបានដឹកនាំកម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍ពន្លត់ភ្លាមៗ​ ដោយ​មិន​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​។

លោក​អធិការ​ បាន​បន្តថា​ ការ​ចុះ​អន្តរាគមន៍​ករណី​អគ្គីភ័យ​ឆេះ​ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចំនួន​៣គ្រឿង​ និង​ស្រុក​កំពង់សៀម​ ១គ្រឿង​ សរុប​ចំនួន​៤គ្រឿង​ ដោយ​​ប្រេីប្រាស់​ទឹកអស់ចំនួន ១១ឡាន​ រហូតដល់​វេលាម៉ោង២​ និង៣០នាទី​ថ្ងៃ​ដដែល​ ទេីប​ភ្លេីង​រលត់អស់​ជាស្ថាពរ​ ១០០%​។ ទោទោះជាយ៉ាងករណី​អគ្គីភ័យ​នេះ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ២ខ្នងផ្ទះ គឺ ÷ ទី១.ម្ចាស់ផ្ទះមានឈ្មោះ ពេជ្រ ឃុន ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម (ផ្ទះទំហំ ៨×២០ម៉ែត្រ ឆេះអស់ទាំងស្រុង) ។ និង
ទី២.ម្ចាស់ផ្ទះមានឈ្មោះ តាន់ វ៉ាន់ថុន ភេទស្រី អាយុ​ ៦៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម (ផ្ទះ 4ខ្នង ទំហំ ៩×២០ម៉ែត្រ ឆេះអស់ទាំងស្រុង។ ក្រៅពីនោះ អគ្គិភ័យក៏បានបំផ្លាញសម្ភារ និងទ្រព្យសម្បត្តិ អស់មួយចំនួនទៀត ផងដែរ។

ដោយឡែក មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការ បញ្ជាក់អំពីទំហំទ្រព្យសម្បត្តិ ដែលបាត់បង់ និងមូលហេតុ នៃអគ្គិភ័យនេះ នៅឡើយទេ៕SRP