
ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាលើកទី១ អំពីវិស័យទេសចរណ៍ខេត្តសៀមរាប បន្ទាប់ពីយើងបានអាកខានអស់រយ:ពេលយូរមកហើយ។
កិច្ចប្រជុំធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១នេះ។
លោកទៀ សីហា បានឲ្យដឹងថា ស្ថាប័នរដ្ឋ និងវិស័យឯកជន នឹងបន្តសហការគ្នាដើម្បីរៀបចំផ្ទះយើង ខេត្តសៀមរាបយើង អាចមានលទ្ធភាព ទទួលភ្ញៀវទេសចរណ៍ឡើងវិញ ក្នុងបរិបទកូវីដ-១៩ ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី (The New Normal)។
លោកបានបន្តថាយើងក៏បានរៀបចំ និងផែនការផ្តល់វ៉ាក់សាំងឲ្យបានដល់បងប្អូនប្រតិបត្តិករទេសចរ ក្នុងខេត្តសៀមរាប ដែលជាក្រុមគោលដៅបន្ទាប់ ក្នុងការផ្តល់សេវាកម្មក្នុងវិស័យទេសចរណ៍ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកក៏បាន សូមបងប្អូន ប្រជាពលរដ្ឋ បន្តការការពារ តាមការណែនាំ របស់ក្រសួងសុខាភិបាល កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ។
ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP

