ប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាប បដិសេធ ការបង្ហោះព័ត៌មាន របស់(KSP TV Live)

0

ខេត្តសៀមរាប៖នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបសុំធ្វើការបដិសេធ ចោលទាំងស្រុងចំពោះការបង្ហោះព័ត៌មាន តាមរយៈ page (KSP TV Live) ដែលបានផ្សាយថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបឃាត់ខ្លួនបុរសម្នាក់គ្មានដីកា ពីស្ថាប័នតុលាការ។

លោក ភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាបទទួលផែនកណ្ដាលព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ សំណុំរឿងនេះ គឺជាសំណុំរឿងដែលអយ្យការអមសាលាដំបូងខេត្តសៀមរាប ជាអ្នកដំណើរការនីតិវិធី(សំណុំរឿងនៅតុលាការអនុវត្ត)។ ឯនគរបាលយុត្តិធម៌យើងគ្រាន់តែជាអ្នកអនុវត្តដីកាតាមអំណាចតុលាការប៉ុណ្ណោះ តាមរយៈដីកា។សុំលោកសាពត៌មានជ្រាប!