ឧកញ៉ា លី យ៉ុងផាត់ មិនបាន ទទួលមរណភាព នោះទេ

0

ភ្នំពេញ៖ឧកញ៉ា លី យ៉ុងផាត់ មិនបានទទួលមរណភាព នោះទេ។ នេះបើយោងតាមការបញ្ជាក់របស់ លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបង្ហោះសារនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការនៅព្រឹកនេះ។

នៅក្នុងសារដដែល របស់លោកដួង តារា បានសរសេរថា៖ ថ្មីៗនេះមានក្រុមជនខិលខូចបានខិតខំផ្សព្វផ្សាយព័ត៌មានថា លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលមរណភាពហើយ ដោយមានដាក់រូបថតលោកឧកញ៉ាហើយចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុគព្រោងព្រាត។

ខ្ញុំទើបបាននិយាយដោយផ្ទាល់ជាមួយលោកឧកញ៉ាមុននេះបន្តិច គឺគាត់មានសុខភាពល្អធម្មតាទេ មិនដូចក្រុមជនខិលខូចទាំងនោះប្រឌិតភូតទេ។ ក្រុមជនខិលខូចទាំងនេះ ការងាររបស់ពួកគេគឺផ្សព្វផ្សាយព័ត៌មានភូតកុហក់ មិនពិត ក្នុងគោលបំណងបំពុលនិងបំផ្លាញស្ថេរភាពសង្គម។

ដើម្បីឈានទៅបិទ ACCOUNT Facebook ពួកនេះ សូមនាំគ្នា Report Accounts មិនល្អទាំងនោះទៅ Facebook ថាពួកនេះផ្សព្វផ្សាយព័ត៌មានមិនពិត (Fake News) ។ សូម Copy link និង Screen shot Page/Profile និងអត្ថបទដែលពួកនេះសរសេរព្រមទាំងរូបភាព ផ្ញើទៅកាន់ (submit) ទៅ Facebook ដើម្បីអោយគេបិទចោលតែម្តងទៅជាការស្រេច។ សូមអរគុណ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP