ខេត្តសៀមរាប៖លោកភួង ឆាំងកា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកបន្ទាយស្រី នឹងសមាជិក នៅថ្ងៃអង្គារទី២០ ខែមេសា ឆ្នាំ ២០២១នេះ បាននាំយកអំណោយមួយចំនួនប្រគល់ ជូនលោក ភន់ សុខុម អភិបាលរងស្រុកបន្ទាយស្រី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក ភួង ឆាំងកា ក៏បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីសាលាស្រុកបន្ទាយស្រីទាំងអស់ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួនដើម្បីចៀសអោយផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
អំណោយដែលបានផ្ដល់ជូនរួមមាន៖
⁃ ម៉ាសចំនួន ១០០០ ម៉ាស
⁃ អាល់កុល ២០ លីត្រ
⁃ ជែលលាងដៃ ៥ដប
⁃ ទឹកសុទ្ធចំនួន ៤០យួរ
⁃ មី ៤ កេស៕SRP

