សម្ដេចហ៊ុន សែន និងភរិយា បានចាក់វ៉ាក់សាំង ដូសទី២ នៅព្រឹកនេះ

0

ភ្នំពេញ៖សម្ដេចហ៊ុន សែន និងភរិយា ព្រមទាំងកូនស្រីពៅ នៅព្រឹកនេះបានចាក់វ៉ាក់សាំងដូសទី២រួចហើយ។

សម្ដេច ហ៊ុន សែន បានបង្ហោះសារតាមប្រព័ន្ធហ្វេសប៊ុកថា «ពីរនាក់បានហើយ»។
នៅក្នុងសារដដែលសម្ដេច បានសរសេរថា៖ ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។

លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំងSinovac។

ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ?បើងងុយដេកឯកសារច្បាស់ជានៅលើតុនិងមិនបានហាត់ប្រាណផងដែរ៕SRP