ប៉ូលិសខេត្តសៀមរាប បំបែកករណីឃាតកម្ម សម្លាប់នារីវៀតណាមអាយុ១៣ឆ្នាំ

0

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានចាប់ខ្លួនយុវជនម្នាក់ ករណីសម្លាប់នារីជនជាតិវៀតណាមអាយុ ១៣ឆ្នាំ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ខែមេសា ឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ ង្វៀន វ៉ាន់ហ៊ាង អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះ វៀង ធីគឹមមួយ អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថា ករណីឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី ១៣ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់ប៉ូលិសថាខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះ ជេប្រមាថ ទើបរូបគេខឹង ក៏យកញញ៉ួរ វាយជនរងគ្រោះ ចំក្បាល បណ្តាលអោយស្លាប់តែម្តង។

សូមជម្រាបថា ការបង្ក្រាបបានជោគជ័យនេះ ដោយមានការចង្អុលបង្ហាញ ពីលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងមានការដឹកនាំពីលោក ភឹង ចិន្តារ៉េត ស្នងការរងទទួល ផែនព្រហ្មទណ្ឌ និង លោកណុប សារ៉ាក់ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដោយចូលរួមប្រតិបត្តិការ ផ្ទាល់ដោយកម្លាំងនគរបាលព្រហ្មទណ្ឌ របស់សុខ ម៉េងអ៊ាង នាយការិយាល័យ សហការណ័ជាមួយលោក តាំង លីហេង អធិការស្រុកជីក្រែង៕SRP