លោកសឿន តុលា៖ «ដើមត្រែង & ភាពរឹងមាំ»

0

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរអត្ថបទមួយដែលមានចំណងជើងថា៖«ដើមត្រែង & ភាពរឹងមាំ»។

លោកសឿន តុលា បានសរសេរថា៖

ជាទូទៅមនុស្សយើងមានកម្រិតគិត និងកម្រិតយល់ដឹងមិនដូចគ្នាឡើយ រីឯសហគ្រិនចំពោះការធ្វើជំនួញក៏មានកម្រិតមិនដូចគ្នាដែរ ទំហំវិបត្តិ សេដ្ឋកិច្ចគ្រួសារ ឬមុខជំនួញ មានលក្ខណៈផ្សេងៗគ្នា  មិនដូចគ្នាទេ  នៅក្នុងស្ថានការណ៍ បច្ចុប្បន្ននេះ  ពីព្រោះ  សេដ្ឋកិច្ច និងផ្នែកអចលនទ្រព្យ  គឺជាចរន្ត  មានគ្រា ដំណើរការល្អ   មានគ្រា ដំណើរការតឹងតែង  តែជារឿងធម្មតាហើយ  ចំពោះពាក្យថា  ” មានឡើង  មានចុះ ”  ទាំងអស់នោះ  បង្ហាត់យើង ឲ្យរៀនបត់បែន    # បត់បែនហាក់បីដូចជាដើមត្រែង  ទោះបីខ្យល់ព្យុះប៉ុណ្ណា ដើមត្រែង មិនដួល មិនរលំទេ  រឹងមាំណាស់

” ផ្នត់គំនិត ជាដើមត្រែង  បត់បែន ទន់ភ្លន់ ប្រយុទ្ធ ប្រកាន់ភាពរឹងមាំ ទៅមុខ មួយជំហានម្ដងៗ “។

ចំពោះសហគ្រិនដែលមានគោលបំណងជាក់លាក់” ហេតុអ្វី ដែលពួកគេបង្កើតជំនួញនោះឡើង” ពួកគាត់បានចំណាយពេលវេលាផ្តោតទៅលើគោលបំណងនោះហើយតែងតែឲ្យមនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធយល់ឲ្យផ្ដោតជាបំណងរួម និងតែងតែបើកជំហរ “Openess” ដើម្បីអោយអ្នកទាំងនោះសម្រេចចិត្ទទទួលយកការទទួលខុសត្រូវក្នុងបុព្វហេតុដើម្បីអោយបានសម្រេចបំណងនិងគោលដៅរៀងខ្លួន។

ក្រុមសហគ្រិនទាំងអស់នោះតែងតែ ថែទាំមនុស្ស  អោយនៅជុំវិញខ្លួន  ដែលជឿលើគោលបំណង ឬចក្ខុវិស័យ   របស់ពួកគេតែប៉ុណ្ណោះ។ ពីព្រោះពួកគេយល់ច្បាស់ណាស់ថានៅក្នុងពិភពលោកនេះមានការបែងចែក មនុស្សជាពីរក្រុម ” អ្នកដែលជឿលើចក្ខុវិស័យលើពួកគាត់ និងអ្នកដែលមិនជឿ ” សហគ្រិន  មិនមានប្រើជំនាញអ្វីក្រៅពីការចេះរៀបចំនិងថែទាំមនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគាត់ដែលពួកគេទាំងអស់ជាអ្នកទទួលបន្ទុកថែទាំកិច្ចការចម្បងៗ សម្រាប់គោលបំណងនៃចក្ខុវិស័យរបស់សហគ្រិន ។

វាជាការពិតណាស់សហគ្រិនទាំងនោះមិនបានផ្ដោតទៅលើការងារតូចតាចដែលនាំអោយដក់ជាប់នៅក្នុងខួរក្បាលរបស់គេឡើយ ពីព្រោះពីគេមាន

 

1. ការផ្ដោតទៅលើគោលបំណង

2. រក្សាអោយមានភាពស្ងៀមស្ងាត់និងអត់ធ្មត់ ដើម្បីអោយ  មានភាពធម្មតា ដោយមិនប្រកាន់ខ្លួនជាតួនាទីឬ ឋានៈអ្វីឡើយ ” បង្កើតអោយមានភាពទំនាក់ទំនងស្និទ្ធស្នាលក្នុងប្រព័ន្ធការងារ ”

3 .រក្សាការប៉ុនប៉ងគិតនៅកម្រិតខ្ពស់នៅក្នុងផ្នត់គំនិត ” Growth Mindset ” ពីព្រោះពួកគេយល់ថាបើគ្មានការសំលៀង ការដុះផ្នត់គំនិតអោយសមស្របទៅនឹងគោលបំណងទេនោះពួកគេអាចវង្វេងផ្លូវដែលធ្វើឲ្យគេចុះចាញ់និងបរាជ័យដោយបោះបង់ហេតុផល ដែលពួកគេបានចាប់ផ្តើម។

ដូច្នេះប្រសិនបើយើងយល់អំពីគោលបំណងជាក់លាក់អំពីមូលហេតុដែលយើងធ្វើអាជីវកម្ម យើងតែងតែទទួលបានកម្រិតជោគជ័យតាំងពីគ្រានៃការចាប់ផ្ដើម   ពីព្រោះគោលបំណង ឬបុព្វហេតុមិនធ្វើអោយយើងបោះបង់ ឬចុះចាញ់ឡើយ “ អ្នកបោះបង់មិនដែលជោគជ័យ អ្នក ជោគជ័យមិនដែលបោះបង់ “    ផ្នត់គំនិត ជាដើមត្រែង  បត់បែន ទន់ភ្លន់ ប្រយុទ្ធ ប្រកាន់ភាពរឹងមាំ ទៅមុខ មួយជំហានម្ដងៗ ៕

និពន្ធដោយលោក  សឿន តុលា ស្ថាបនិកក្រុមហ៊ុន   ផា ផា យ៉ា

PAPAYA  NEXT STEP CO,.LTD.

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY

(គម្រោងលើវិស័យទេសចរណ៍)

*PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)