អធិការស្រុកគូលែនចុះសួរសុខទុក្ខ លោក ហូ ហ៊ុច ដែលគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង

0

ខេត្តព្រះវិហារ៖ លោក ឡាញ់ លីស៊ីវ ឡេង អធិការនគរបាល ស្រុកគូលែន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ព្រឹកមិញ បានដឹកនាំអធិការរង និងមន្ត្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាលស្រុកគូលែន ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន៤៩០.០០០៛(បួនរយ កៅសិបពាន់រៀលគត់) ជូនលោក ហូ ហ៊ុច ជាមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំត្បែងពីរ ដែលគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៩និង១៧នាទី នៅចំណុច
ស្រែបុស្សចេក ស្ថិតក្នុងភូមិសាស្ត្រភូមិស្រឡៃ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ រងរបួសភ្លាត់ឆ្អឹងដៃខាងឆ្វេង និងស្រាំឆ្អឹង កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះស្ថិតនៅភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ៕SRP