ខេត្តសៀមរាប៖កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសូត្រនិគម ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ឹម មុន្នី មេបញ្ជាការមូលដ្ឋានស្រុក បានចាប់ខ្លួនបុរសម្នាក់ករណីលួចប្រេង។
ការបង្ក្រាបនេះនៅរសៀលវថ្ងៃទី១២ ខែមេសា ម្សិលមិញ នៅស្រុកសូនិគម ដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុយ ចយ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិដកពោធិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ករណីលួចប្រេងម៉ាស៊ូតនេះ ស្ថិតត្រង់ចំណុចការដ្ឋានព្រលានយន្តហោះថ្មី ស្ថិតនៅ ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនសង្ស័យ ឈ្មោះ ស៊ត់ សើម អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងមានបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តថាក្រោយពីសាកសួរ ឈ្មោះ ស៊ត់ សើម បានឆ្លើយសារភាពថា៖ ខ្លួន និងបក្ខពួក ពិតជាបានចូលលួចប្រេងនៅចំណុចការដ្ឋានខាងលើប្រាកដមែន។ ករណីបង្ក្រាបនេះសមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០៤គ្រឿង. ប្រេងម៉ាស៊ូតចំនួន០៩កាន ស្មើនិង ២៧០លីត្រ. កានទទេចំនួន ១១កាន
. ទូរស័ព្ទ០១គ្រឿង (ម៉ាកOPPO)។
បច្ចុប្បន្ន៖ ជនសង្ស័យនិងវត្ថុតាង ការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាបកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។ ចំណែកបក្ខពួក សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនបន្ត៕SRP

