អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណ​ចំពោះ​ សប្បុរសជន ដែល​បាន​ឧបត្ថម្ភសម្ភារ​ និង​ថវិកា​​ ដល់គណៈកម្មការ​ ប្រឆាំងជំងឺ​កូវីដ​-១៩​

0

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​បាន​ថ្លែងអំណរគុណ​ចំពោះ​ សាខា​ធនាគារ​​ ក៏ដូចជា​សប្បុរសជន​នានា​​​​​ ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារ​ និង​ថវិកា​​ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​។

លោកថ្លែងអរគុណនេះ នៅព្រឹក​ថ្ងៃ​ទី​៩​នេះ​ បានក្នុងឱកាសទទួល​អំណោយ​ជា​សម្ភារ​ និង​ថវិកា​ ពី​​សប្បុរសជន​​។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​​ ​ដោយ​សាខា​ធនាគារ​ A M K ខេត្ត​កំពង់ចាម​ ឧបត្ថម​ ម៉ាស​ចំនួន​៥០០​ប្រអប់​ និង​ទឹក​បរិសុទ្ធ​ ១៥កេស​ .​
ធនាគារ​ជាតិ​នៃ​កម្ពុជា​ សាខា​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន​២លានរៀល​ .​
ធនាគារ​ SACOMBANK សាខា​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ អាល់កុល​ ចំនួន​៣កាន​ ម៉ាស​២៥០០​ម៉ាស​ មីម៉ាម៉ា​ ២កេស​ធំ​ និង​ទឹក​បរិសុទ្ធ​ ចំនួន​១០កេស​ .​
ក្រុមហ៊ុន​ មិត្តហ្វូន​សាខា​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ម៉ាស​ចំនួន​៤៥០០ប្រអប់​ និង​អាល់កុល​លាងដៃ​ចំណុះ​២៥០​មីលីលីត្រ​ ចំនួន​១៩២ដប​ផងដែរ​។SRP