ខេត្តសៀមរាប៖ប្រជាពលរដ្ឋក្រ១ ក្រ ២នៅឃុំជីក្រែង ចំនួន១៤ ភូមិ ស្មើនឹង៦៣៨ គ្រួសារ ក្នុងស្រុកជីក្រែង បានទទួលអំណោយពីអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៧ ខែមេសា ម្សិលមិញ។
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោកលោក ទា គឹមសុទ្ធ បានឲ្យដឹងថាអំណោយដែលត្រូវបានផ្ដល់នាពេលនេះរួមមាន ម៉ាសចំនួន ៧០០ប្រអប់(១ប្រអប់មាន៥០ម៉ាស) អាល់កុល ១៤០លីត្រ សាច់មាន់ចំនួន ៦៤០ក្បាល ស្មើនឹង៦០០គ ក្រ ពងមាន់ចំនួន៦៣៨០គ្រាប់ មីខ្លាឃ្មុំ ចំនួន ៦ ៣៨០កញ្ចប់ ទឹកសុទ្ធ ៦៥០យួរ។ ក្នុងនោះគណ:កម្មាធិការឃុំជីក្រែង ទទួលបាន ម៉ាស៥០ប្រអប់ មីម៉ាម៉ា ១៥កេស ត្រីខកំប៉ុង១០យួរ អាល់កុល២០លីត្រ សម្រាប់ទុកប្រើប្រាស់ផងដែរ។
ជាមួយគ្នានេះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក៏បាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តជីក្រែង ចំនួន ៣៣អង្គ និងបច្ច័យ ចំនួន១០ពាន់រៀល ក្នុងមួយអង្គ សម្ភារទ័យទាន ចំនួន៤០ស៊ង និងថវិកាចំនួន៦លានរៀល សម្រាប់ទិញដីពង្រីកស្រះក្នុងវត្ត៕SRP

