
ខេត្តព្រះវិហារ៖លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែមេសា ម្សិលមិញ បានដឹកនាំកម្លាំងក្រោមឱវាទចុះជួយរុះរើ ជួសជុល និងលើកផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារគ្រោះធម្មជាតិ(ភ្លៀងមានខ្យល់កន្រ្ទាក់)ដែលជាភ្លៀងដើមឆ្នាំ បណ្តាលអោយរលំផ្ទះមួយចំនួន នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។
ក្នុងឱកាសនេះដែរ លោក កង សៅគុណ ក៏បានឧបត្ថម្ភនូវថវិការ ដល់គ្រួសារម្ជាស់ផ្ទះរងគ្រោះចំនួន ៤០ម៉ឺនរៀល។ ជាមួយគ្នានេះដែរលោកក៏បានចុះសួរសុខទុក្ខ លោក ឡាញ់ វណ្ណី ដែលទើបជាសះស្បើយពីជំងឺប្រចាំកាយ ព្រមទាំងជូនអំណោយ ទឹកត្រចៀកកាំ ១យួរផងដែរ៕SRP

