អាជ្ញាធរខេត្តព្រះវិហា ផ្ដល់ថវិកាជូនតំណាងសព២គ្រួសារ

0

ខេត្តព្រះវិហារ៖លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានប្រគល់ថវិកាចំនួន០៣លានរៀល របស់គណៈកម្មាធិការមូលដ្ឋានសមាគមមន្រ្តីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃ ជូនតំណាងសពចំនួន០២គ្រួសារ។

ការផ្ដល់ថវិកាដល់គ្រួសារសពនេះធ្វើនាថ្ងៃអង្គារទី០៦ខែមេសា ម្សិលមិញនៅសាលាខេត្តព្រះវិហារ។ គ្រួសារទាំង២ទី១ លោកស្រី អ៊ឹង សុទ្ធា ភរិយាសពឈ្មោះ អ៊ុក ឃាន ទី២សៅ ហ៊ាន ស្វាមីសពឈ្មោះ លោក ឈឹម អ៊ាង។

ក្នុងឱកាសនេះដែរលោក គោស៊ុ ប៊ុនសឿត បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងចូលរួមការរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងសូមអោយប្រកាន់ខ្ជាប់នូវ (៣.ការពារ និង ៣.កុំ)ចៀសឆ្ងាយពីជំងឺកូវីដ-១៩ផងដែរ៕SRP