ពលរដ្ឋ១៨ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយពីកាកបាទក្រហមខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃ ទី៤ ខែ មេសា ឆ្នាំ២០២១ ចំនួន១៨ គ្រួសារ ស្ថិតនៅភូមិបង្កន និងរៀបរយ ស្រុករវៀង ទទួលបានអំណោយកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។

ការទទួលបានអំណោយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២១ នេះ ដោយលោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥ គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ សារុង ១ ក្រមា១ ភួយ១ មុង១ និងថវិកាមួយចំនួន សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ និងមធ្យមទទួលបានតង់ចំនួន១ បន្ថែមផងដែរ៕SRP