ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនតាម្នាក់ តាមពាក្យបណ្ដឹងក្រុមគ្រួសារជនរងគ្រោះ ករណីរំលោភសេពសន្ទវៈលើកុមារអាយុ៤ឆ្នាំ។
ការកត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៣ ខែមេសាឆ្នាំ ២០២១ ម្សិលមិញ នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប តាមបញ្ជា របស់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
តាមរបាយការណ៍បានបង្ហាញថាករណីរំលោភសេពសន្ថវៈ នេះ បានកើតឡើងកាលពីអំឡុងខែកុមម្ភៈ ឆ្នាំ ២០២១ នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
របាយការណ៍បានបន្តថានៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ ឈ្មោះធី ជា បានមកប្តឹង នៅប៉ុស្តិ៍រដ្ឋបាលស្រង៉ែ ថា ក្មេងរងគ្រោះឈ្មោះ ទ.អ អាយុ ៤ឆ្នាំ បានប្រាប់ថា តាបង្កើត ឈ្មោះលាក់ លាង បានរំលោភសេពសន្ថវៈមកលើខ្លួនបាន៣ដង។ ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ចបានរាយការជូន លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា សុំគោលការកោះហៅ ជនសង្ស័យមកសាកសួរ។
ជនសង្ស័យឈ្មោះ លាក់ លាង អាយុ៥២ឆ្នាំ បានសារភាពថា រូបគេបានរំលោភសេពសន្ថវៈ មកលើ កុមារងគ្រោះត្រូវជាចៅបង្កើតរបស់ខ្លួន បានចំនួន២ ដងពិតប្រាកដមែន។
បើតាមរបាយការណ៍បានបន្ថែមថាជនរងគ្រោះ ជាក្មេងកំព្រា រស់នៅជាមួយជីតា ដែលជាជនសង្ស័យ។ ដោយឡែកជនរងគ្រោះ បានប្រគល់ឲ្យមន្ទីរសង្គមកិច្ចខេត្តសៀមរាប។
សូមជម្រាបថាកុមារងគ្រោះ ត្រូវបាន
ឪពុកស្លាប់ចោល ហើយម្តាយទៅតាមប្តីថ្មី ទុកនាងអោយនៅជាមួយជីតាជួយមើល។
ករណីនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

